កសិករ​ដាំ​មៀន​ប៉ៃលិន ព្រួយបារម្ភចំពោះ​តម្លៃ​ផ្លែ​មៀន​ធ្លាក់ចុះ​

Doliprane TVC

​បច្ចុប្បន្ននេះ ប្រជាកសិករ​ខេត្ត ប៉ៃលិន ដែលមាន​ចំការ​មៀន កំពុង​តែមាន ការខកចិត្ត និង​មានការ​ព្រួយ​បារ​ម្មណ៍ ចំពោះ​តម្លៃ​ផ្លែ​មៀន​ប៉ៃលិន ដែល​នៅតែ​មានតម្លៃ​
ថោក ហើយ​មិនសូវមាន​ឈ្មួញ​ចូល​ទិញ​។​ ក្នុង​ឆ្នាំ ​២០១៦​ នេះ មាន​បងប្អូន​ប្រជាកសិករ​ខ្លះ ដែល​បាន​ប្រមូល​ផល​រួចហើយ អ្នកខ្លះ​កំពុង​ប្រមូល​ផល ហើយក៏​មាន​អ្នក​ខ្លះទៀត មិនទាន់បាន​ប្រមូល​ផល​ដែរ អាស្រ័យ​លើ​ការបញ្ជា​ឱ្យចេញ​ផ្លែ​របស់​ប្រជាកសិករ​យើង​។ រហូតមកដល់​ពេលនេះ​មៀន ប៉ៃលិន មានតម្លៃ​ចន្លោះ​ពី​១៥០០​រៀល ទៅដល់ ២៥០០​រៀល ក្នុង​មួយ​គីឡូក្រាម គឺ​អាស្រ័យ​លើ​គុណភាព​ផ្លែ​មៀន​របស់​ប្រជាកសិករ ត្រូវ​តាម​ស្តង់ដា​ទីផ្សារ ។​

កសិករ​ដាំ​មៀន​ប៉ៃលិន ព្រួយបារម្ភចំពោះ​តម្លៃ​ផ្លែ​មៀន​ធ្លាក់ចុះ​

លោក ផៃ ផេង ប្រជាកសិករ​រស់នៅ​ភូមិ​អូ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន បានឱ្យដឹង​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០១៦​នេះ​ថា ដំណាំ​មៀន​ប៉ៃលិន​នេះ គេ​អាច​បញ្ជា​ឱ្យ​វា​ចេញ​ផ្លែ​នៅ​រដូវ​ណា​ក៏បាន​ដែរ អាស្រ័យ​លើ​តម្រូវការ​ទីផ្សារ តែ​វា​ក៏ត្រូវ​ការចំណាយ​ដើមទុន​ខ្ពស់ ត្រូវ​ការអោយ​មានទឹក ជាប្រចាំ ត្រូវការ ដាក់​ជី​បំប៉ន​និង​ត្រូវការ​មើលថែរក្សា ដោយ​យកចិត្តទុកដាក់​បំផុត ។ ដូច្នេះ​តម្លៃ​ផ្លែ​មៀន​ត្រឹម​​តែ ២០០០ ឬ ២៥០០​រៀល ពិតជា​មិន​ចំណេញ​ទេ​។​

កសិករ​ដាំ​មៀន​ប៉ៃលិន ព្រួយបារម្ភចំពោះ​តម្លៃ​ផ្លែ​មៀន​ធ្លាក់ចុះ​

លោក ពូ ណាក់ ប្រជាកសិករ​ដាំ​មៀន​ប៉ៃលិន​នៅ​ភូមិ ដីក្រហម សង្កាត់​អូ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ដែល​ផ្លែ​មៀន​របស់គាត់​មាន​ទំហំ​ធំ ល្អ ត្រូវ​ស្តង់ដា​កំណត់ ដូច្នេះ​ផ្លែ​មៀន​របស់គាត់​ត្រូវបាន​ក្រុមហ៊ុន ពេជ្រ​សំណាង ប្រមូល​ទិញ​ក្នុងតម្លៃ ៤០​បាត ដែលជា​តម្លៃ​មួយ​ខ្ពស់​បន្តិច នៅ ក្នុងឆ្នាំនេះ​។ លោក ស៊ឹម សុជាតិ តំណាង​ក្រុមហ៊ុន ពេជ្រ សំណាង បានឱ្យដឹងថា នៅក្នុង​ឆ្នាំនេះ ប្រទេស​ចិន មាន​តម្រូវការ​ផ្លែ​មៀន​តិច ហើយ​គេ​ទិញ​តែ​ផ្លែ​មៀន​ណា​ដែល​ល្អ ធំៗ ត្រូវ​ស្តង់ដា​របស់គេ​ប៉ុណ្ណោះ ចំណែក​ផ្លែ​ណា​ដែល​មិនសូវ​ល្អ គឺ​តម្លៃ​ចុះទៅ​តាម​នោះ​​ដែរ​។ លោក​បាន​សំណូមពរ​សូមឱ្យ​ប្រជាកសិករ​ត្រូវ​យកចិត្តទុកដាក់ សំរិតសំរាំង​ផ្លែ​មៀន​របស់ខ្លួន​អោយបាន​ល្អ ផ្លែ​ធំ ទោះបី​បាន​ចំនួន​ផ្លែ​តិច តែមាន​ទីផ្សារ​សម្រាប់​​លក់​មៀនបាន​ស្រួល និង​បាន​តម្លៃ​ខ្ពស់​គ្រាន់បើ​ផងដែរ​៕ សុថា​ត់​