ទាស់សម្តី​បន្តិចបន្តួច ​វាយ​សម្លាប់​ប្អូនស្រី​

Doliprane TVC

​បុរស​ចិត្ត​ឃោ​ឃៅ​ម្នាក់ គ្រាន់តែ​ទំនាស់​ពាក្យសម្តី បន្តិចបន្តួច បាន​យក​ដំបង​ជ្រុង​មក​វាយ​ចំក្បាល ប្អូនស្រី​បង្កើត​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់​។ ហេតុការណ៍​នេះ​បានកើត​ឡើង នៅ ព្រឹក ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​សំប៉ាន ឃុំ​តាំង​ក្រូច ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ ​

ទាស់សម្តី​បន្តិចបន្តួច ​វាយ​សម្លាប់​ប្អូនស្រី​

នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ជៀប ជឿន ហៅ​កុយ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ដោយសារតែ​មានទំនាស់​ពាក្យសម្តី​ជាមួយ​ប្អូនស្រី​បង្កើត​ឈ្មោះ ជៀប សុខន អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​បង្ក​ជា​អំពី​ហិង្សា​វាយតប​គ្នា ហើយ​ជនសង្ស័យ ក៏​យក​ដំបង​ឈើ​ជ្រុង មក​វាយ​ចំក្បាល​ប្អូនស្រី​របស់ខ្លួន បណ្តាល​ឲ្យ​ស្លាប់ ភ្លាមៗ នៅនឹងកន្លែង​តែម្តង​។​​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​កំលាំង​ជំនាញ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ ធើ្វ​កា​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ​វិធី​៕ សុថា​ត់​

ទាស់សម្តី​បន្តិចបន្តួច ​វាយ​សម្លាប់​ប្អូនស្រី​