អ្នក​ទៅលេង​ឆ្នេរកែប ហួស​ចិត្តនឹង​អ្នកយក​ភាស៊ី ថ្លៃ​ចត​ឡាន ឡានតូច ៤ ពាន់​រៀល ឡានធំ ៥​ពាន់​រៀល

ភ្នំពេញ: ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​បាន​ទៅលេង​ឆ្នេរកែប ក្នុង​ខេត្ត​កែប ពិតជា​ហួសចិត្ត​គ្រប់គ្នា ទៅនឹង​តម្លៃ​ភាស៊ី ចត​ឡាន នៅ​ឆ្នេរសមុទ្រ​នោះ​។ ពោលគឺ​ឲ្យ​តែ​ឡាន​បើក​ចូល គេ​ហុច​សំបុត្រ ហើយ​ទារលុយ​តែម្តង​។ ក្នុងនោះ ឡានតូច ថ្លៃ ៤​ពាន់​រៀល រីឯ​ឡានធំ ថ្លៃ ៥​ពាន់​រៀល​។ ការយក​ភាស៊ី ថ្លៃ​ឡាន​នោះ បានកើត​ឡើង​យូរ​ឆ្នាំ​មកហើយ​។​

​នៅ​ថ្ងៃអាទិត្យ ទី​២៣​មករា​នេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក បាន​បង្ហោះ​នូវ​ប័ណ្ណ​ភាស៊ី ចំណតរថយន្ត​ទេសចរណ៍​ក្រុងកែប ហើយ​សរសេរថា "​ក្រុងកែប ឡាន​ចត​ក្នុង​ដីឡូត៍ ក៏​តាម​ទា​លុយ 5000 រៀល​ដែរ ថ្លៃ​ចំណត​។ ពិនិត្យមើល​ប័ណ្ណ គ្មាន​ត្រា គ្មានអ្វី​ទាំងអស់ ហួសចិត្ត​?"៕

អ្នក​ទៅលេង​ឆ្នេរកែប ហួស​ចិត្តនឹង​អ្នកយក​ភាស៊ី ថ្លៃ​ចត​ឡាន ឡានតូច ៤ ពាន់​រៀល ឡានធំ ៥​ពាន់​រៀល
អ្នកទៅលេងឆ្នេរកែប ហួសចិត្តនឹងថ្លៃភាស៊ីចំណតរថយន្ត
( រូបភាពពីហ្វេសប៊ុក Aum Vicheata​ )