អស្ចារ្យ ! គ្រូពេទ្យ​អ៊ីតាលី​វះកាត់​ប្តូរ​ក្បាលស្វា​បានសម្រេច​, ២ ឆ្នាំ​ទៀត​ប្តូរ​ក្បាលមនុស្ស​បាន​ហើយ (មានវីដេអូ)

Doliprane TVC

​អ្នក​វេជ្ជសាស្ត្រ​ជនជាតិ​អ៊ីតាលី បានប្រកាស​នូវ​ការសម្រេច​ជោគជ័យ​ក្នុងការ​វះកាត់​ប្តូរ​ក្បាលសត្វ​ស្វា សាកល្បង​ជា​លើកដំបូង ហើយ ២ ឆ្នាំ​ទៀត​នឹង​អាច​ផ្លាស់ប្តូរ​ក្បាលមនុស្ស​បាន​ហើយ ។​ វេ​ប​សាយ​អ៊ិន​ដេ​ផេ​ន​ដិ​ន បាន​ផ្សាយ​ថា លោក ជិ​អូ ខា​ណា​វេ​រ៉ូ វេជ្ជបណ្ឌិត​វះកាត់​ជនជាតិ​អ៊ីតាលី ពី​ទូ​រី​ន អេ​ដ​វេន ញូ​វ​រ៉ូ​ម៉ូ​ឌូ​រេ​សិន គ្រុប បានប្រកាស​ពី​ការសម្ភាស​ជាមួយ New Scientist ដល់​ភាព​សម្រេច​ជោគជ័យ​ក្នុង​ការប្តូរ​ក្បាលសត្វ​ស្វា ដោយ​រួចផុតជីវិត ។​

រូបថត​ស្វា​ដែល​ត្រូវ​ដេរ​ភ្ជាប់​ក្បាល ក្រោយពី​វះកាត់​បានសម្រេច នៅ​មហាវិទ្យាល័យ​វេជ្ជសាស្ត្រ​ហារ​បិ​ន ប្រទេស​ចិន ដោយ​វះកាត់​ផ្ទាល់ដៃ​ពី​វេជ្ជបណ្ឌិត ខា​ណា​វេ​រ៉ូ ។ លោក​បាន​អះអាងថា សត្វ​ស្វា​នោះបាន​រួចផុតជីវិត គ្មាន​អាការ​ខុស​ប្រក្រតី​ទេ ប៉ុន្តែ​គួរឱ្យ​សោកស្តាយ ដែល​សត្វ​នោះ​ត្រូវ​សម្លាប់​ក្នុង ២០ ម៉ោង​ក្រោយ ដោយហេតុ​ផល​ខាង​គុណធម៌ និង ចរិយា​ធម៌ ។​ ​ក្រៅពី​សាកល្បង​វះកាត់​ក្បាលស្វា​ហើយ ក្រុមគ្រូពេទ្យ​របស់លោក ខា​ណា​វេ​រ៉ូ នៅបាន​វះកាត់​ក្បាល​កណ្តុរ​ទៀត លទ្ធផល​ចេញមក​គួរឱ្យ​រីករាយ ដោយសារ​សត្វ​កណ្តុរ​បាន​រួចផុតជីវិត និង មាន​សភាព​ធម្មតា ក្រោយ​វះកាត់ ៤ សប្តាហ៍ វា​នៅ​ស៊ី​អាហារ​បាន និង រត់​បាន ។

អស្ចារ្យ ! គ្រូពេទ្យ​អ៊ីតាលី​វះកាត់​ប្តូរ​ក្បាលស្វា​បានសម្រេច​, ២ ឆ្នាំ​ទៀត​ប្តូរ​ក្បាលមនុស្ស​បាន​ហើយ (មានវីដេអូ)

លោក ខា​ណា​វេ​រ៉ូ ថា ២ ឆ្នាំ​ទៀត​នឹង​អាច​វះកាត់​ប្តូរ​ក្បាលមនុស្ស​បាន​ហើយ ។​​យ៉ាងណាក៏ដោយ ការវះកាត់​ប្តូរ​ក្បាលសត្វ​ស្វា​លើក​នេះ ពុំមែន​ជាការ​កាត់​ប្តូរ​ក្បាល​លើកដំបូង​ទេ ព្រោះ​មុននេះ គ្រូពេទ្យ​សហរដ្ឋអាមេរិក ក៏​ធ្លាប់​វះកាត់​សម្រេច​ដែរ កាលពី​ឆ្នាំ ១៩៧០ ប៉ុន្តែ​សត្វ​ស្វា​នេះ​រស់​បានតែ ៩ ថ្ងៃ​ប៉ុណ្ណោះ ដោយសារ​រាងកាយ​ភ្ជាប់​ក្បាល​ថ្មី​មិន​បានល្អ ៕​សូរ្យកាន្ត (Kapook) ​លោក​វេជ្ជបណ្ឌិត ខា​ណា​វេ​រ៉ូ ​រូបភាព​ពី Surgery/Ren/HEAVEN-AHBR, ហ្វេ​ស​ប៊ុ​ក Dr. Sergio Canavero Fans