រដ្ឋមន្ត្រី​ព្រមាន​លុប​ឈ្មោះ​គ្រូពេទ្យ​ណា​ដែល​រំលោភ​ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូពេទ្យ

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល លោក ម៉ម ប៊ុនហេង នៅ​ព្រឹក​ថ្ងៃ​ទី២២ ខែ​មករា ព្រមាន​ចាត់​វិធានការ​តឹងរឹង​ចំពោះ​គ្រូពេទ្យ​ណា ដែល​រំលោភ​បំពាន​ក្រម​សីលធម៌​វិជ្ជាជីវៈ។ លោក​ថា បើ​ការ​ប្រព្រឹត្ត​ខុស​ក្នុង​ករណី​ធ្ងន់ធ្ងរ នឹង​ឈាន​ដល់​ការ​លុប​ឈ្មោះ​ចេញ​ពី​បញ្ជី​គណៈ​គ្រូពេទ្យ​កម្ពុជា បញ្ឈប់​មិន​ឲ្យ​ប្រកប​របរ​វិជ្ជាជីវៈ​គ្រូពេទ្យ​តទៅ​ទៀត។

លោក ម៉ម ប៊ុន​ហេង ថ្លែង​បែប​នេះ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ នូវ​ម៉ាស៊ីន​អឹមរ៉ាយ (Magnetic resonance imaging) (MRI) នា​មន្ទីរពេទ្យ​កាល់ម៉ែត ហើយ​ត្រូវ​បាន​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ខ្មែរ(AKP)។

ការ​ថ្លែង​របស់​លោក ម៉ម ប៊ុនហេង ព្រមាន​ចាត់​វិធាន​ការ​តឹងរឹង​នៅ​ពេល​នេះ ធ្វើឡើង​បន្ទាប់​ពី​គុណភាព​សុខាភិបាល​នៅ​កម្ពុជា នា​ពេល​ថ្មីៗ​នេះ ​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​យ៉ាង​ផុលផុស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។