លោក Lee Byung Hun ជាតារាកូរ៉េ ដំបូងគេត្រូវបាន អញ្ជើញទៅចូលរួម កម្មវិធីពានរង្វាន់ Oscars

កូរ៉េ៖ តារាសម្តែងលោក Lee Byung Hun ជាតារាកូរ៉េដំបូងគេត្រូវបាន អញ្ជើញទៅចូលរួមកម្មវិធីពានរង្វាន់ Oscars នេះបើតាម BH Entertainment អ្នកតំណាងតារារូបនេះ ។

ព័ត៌មានពី Korea Times បានឲ្យដឹងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ ថាតារាសម្តែងវ័យ៤៥ឆ្នាំលោក Lee Byung Hun ត្រូវបានអញ្ជើញឲ្យ ទៅចូលរួមកម្មវិធី Academy Awards ឬពានរង្វាន់ Oscars លើកទី៨៨ ជាមួយតារាហូលីវូដ ផ្សេងជាច្រើនរូបទៀត នៅទីក្រុងឡូអេនជីឡេ សសហរដ្ឋអាមេរិក ដែលនឹងប្រព្រិត្តនៅថ្ងៃទី២៨ ខែកុម្ភៈខាងមុខនេះ ។

ការទទួលបានការអញ្ជើញនេះជាកិត្តិយសណាស់សម្រាប់លោក Lee Byung Hun ដោយកន្លងមកមិនធ្លាប់មានតារាកូរ៉េ រូបណាម្នាក់ត្រូវបានអញ្ជើញចូលរួមព្រិត្តការដ៏ ពិសេសនេះទេ ដោយតារាដែលចូលរួម ក្នុងកម្មវិធីនេះ Oscars គឺសុទ្ធសឹងជាតារាហូលីវូដល្បីៗ ។

កន្លងមកតារាសម្តែង Lee Byung Hun ក៏ធ្លាប់បង្ហាញវត្តមានផងដែរ ក្នុងខ្សែភាពយន្តហូលីវូដគឺរឿង  “G.I. Joe: The Rise of Cobra” និង  “G.I. Joe: Retaliation” ៕

លោក Lee Byung Hun ជាតារាកូរ៉េ ដំបូងគេត្រូវបាន អញ្ជើញទៅចូលរួម កម្មវិធីពានរង្វាន់ Oscars

លោក Lee Byung Hun ជាតារាកូរ៉េ ដំបូងគេត្រូវបាន អញ្ជើញទៅចូលរួម កម្មវិធីពានរង្វាន់ Oscars