គណៈកម្មការ China’s Got Talent វិះ​រលូត​កូន​ដោយ​មិនដឹង​ខ្លួន​

Doliprane TVC

​កាលពី​ថ្មីៗ​នេះ តារាចម្រៀង​ស្រី​តៃវ៉ាន់​ចាស់វស្សា Annie Yi បានប្រកាស​ពី​ការ​មាន​ផ្ទៃពោះ​កូន​ទី ២ ជា​សាធារណៈ ហើយ​គ្រូពេទ្យ​ក៏បាន​លើក​បង្ហាញ​ដែរ​ថា វា​ពិតជា​រឿង​អព្ភូតហេតុ​មួយ​ដែល​ស្ថិតក្នុង​វ័យ​នាង​ហើយ នៅ​អាចមាន​ការចាប់​កំណើត​តាម​ធម្មជាតិ​បែបនេះ​ទៀត ។​ ​បច្ចុប្បន្ននេះ នាង​កំពុងតែ​ពពោះ​បាន ១៥ សប្តាហ៍ ហើយ​នាង​ក៏​តែងតែ​ចែកចាយ​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​មិត្ត​អ្នកគាំទ្រ​តាម​បណ្តាញ​អ៊ី​ន​ធឺរ​ណេ​ត​យ៉ាង​ជាប់លាប់ ។ នាង​ក៏បាន​លើក​រឿងរ៉ាវ​ផ្ទៃពោះ​កាល​ពីមុនមក​ចែកចាយ​ផងដែរ ដោយពេល​នោះ នាង​ពុំបាន​ដឹងថា នាង​មានកូន​ក្នុង​ពោះ​នោះទេ ហើយក៏​ទៅ​រត់​ចម្ងាយ​ប្រមាណ ៣ គីឡូ​ម៉ែត ។

គណៈកម្មការ China’s Got Talent វិះ​រលូត​កូន​ដោយ​មិនដឹង​ខ្លួន​

បន្ទាប់ពី​រត់​រួច នាង​មាន​អារម្មណ៍​ថា​ចុកពោះ​យ៉ាងខ្លាំង ថែមទាំង​មាន​ឈាម​ចេញមកក្រៅ​ទៀត តែ​នាង​គិតថា ប្រហែលជា​មក​រដូវ រហូតដល់​ពេល​ទៅ​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ប្រាប់​នាង​ថា នាង​កំពុងតែ​ពពោះ ។ ពេលនោះ​នាង​ពិតជា​ស្រឡាំងកាំង រក​អ្វី​និយាយ​មិន​ចេញ តែ​នាង​គិតថា នេះ​ជា​សំណាង​ហើយ​ដែល​កូន​ក្នុង​ផ្ទៃ​មិន​ទៅណា​ចោល​នាង ហើយ​ប្រសិនបើ​មានរឿង​អ្វី​កើតឡើង​នោះ នាង​ពិតជា​មិន​អត់​ទោស​ឲ្យ​ខ្លួនឯង​នោះទេ ។​ ​នាង​ថែមទាំង​ចែកចាយ​ចំណេះដឹង​ផ្ទាល់ខ្លួន​ដល់​ស្ត្រី​ដែលមាន​វ័យ​ចំណាស់​ទាំងអស់ គប្បី​មើលថែទាំ​ខ្លួនឯង​ឲ្យ​បានល្អ និង ប្រាប់​ពី​ប្រភេទ​អាហារ​មួយចំនួន​ដែល​គួរ​បរិភោគ ស្របពេល​ពពោះ​ស្ថិតក្នុង​វ័យ​ច្រើន​ទៅហើយ ៕
​ថា​វរិ​ទ្ធ (​ប្រភព ៖ អាស៊ាន​ផ​ប​ញ៉ូ​)

គណៈកម្មការ China’s Got Talent វិះ​រលូត​កូន​ដោយ​មិនដឹង​ខ្លួន​

គណៈកម្មការ China’s Got Talent វិះ​រលូត​កូន​ដោយ​មិនដឹង​ខ្លួន​

គណៈកម្មការ China’s Got Talent វិះ​រលូត​កូន​ដោយ​មិនដឹង​ខ្លួន​