សព​អ្នករើស​អេតចាយ ត្រូវបាន​មេអាវុធ​ហត្ថ ខេត្តព្រះសីហនុ​ ជួយ​មឈូសយក​ទៅបូជា​

ព្រះសីហនុ៖ សពបុរសរងគ្រោះម្នាក់ ដែលចងកសំលាប់ខ្លួន ជាមួយគល់ដើមឈើ នៅក្នុងដីឡូត៌ក្បែរសណ្ឋាគារ ហ្គោលនៅផ្លូវភ្លោះ មុខរង្វង់មូល តោ២ដែលគេ ប្រទះឃើញ ព្រឹកមិញនេះ ពេលនេះ សាកសពត្រូវបាន លើកដាក់ក្តា មឈូសដឹកយកទៅដល់ ឈាបន:ដ្ឋាន (កន្លែងបូជាសព) នៅវត្តក្រោមហើយ នៅម៉ោង ១២រសៀលនេះ ក្រោមការជួយឧបត្ថម្ភ ពីលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ ។

សាកសពបុរសម្នាក់នេះ ត្រូវគេប្រទះឃើញស្លាប់ ដោយជើងអង្កុញ នៅជាប់ដីនិងមានខ្សែ ចំណងចងភ្ជាប់ក ជាមួយនិងគល់ដើមឈើ ។ហេតុការណ៍ប្រទះឃើញ សពនេះបានកើតឡើង នៅម៉ោង ៦ព្រឹក ថ្ងៃទី២៣ ខែ មករា ឆ្នាំ២០១៦ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ក្នុងក្រុម១៦ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ នៅ ហៅទូច ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ មានស្រុកកំណើត នៅភូមិបាវិតឃុំបាវិត ស្រុកបាវិត ខេត្តស្វាយរៀង និងបច្ចុប្បន្នរស់នៅ ក្បែរកន្លែងកើតហេតុ ។ សមត្ថកិច្ចបាននិយាយទៀតថា ជនរងគ្រោះមានប្រពន្ធ ឈ្មោះ ជាប ពៅ អាយុ ៤០ឆ្នាំនិងកូន ២នាក់នៅក្នុងបន្ទុក។

នៅកន្លែងកើតហេតុសមត្ថកិច្ច ជំនាញកោសល្យវិច័យ បន្ទាប់ពីពិនិត្យមើលសពជនរងគ្រោះ រួចបាននិយាយថា ជនរងគ្រោះស្លាប់ដោយ សារចងកធ្វើអត្តឃាត សំលាប់ខ្លួនដោយខ្លួនឯង ដោយមិនជាប់ពាក់ព័ន្ធនិង ករណីមនុស្សឃាតនោះទេ ។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានចងកស្លាប់ ជាច្រើនម៉ោងមកហើយ៕