ចុង​តង់​ទី​១ ក្រុមបាល់ទាត់​ថៃ Buriram United នាំមុខ​ក្រុមបាល់ទាត់​កម្ពុជា Cambodia All Star ១ ទល់នឹង ០

ភ្នំពេញ: ​នៅ​ចុង​ម៉ោង​បន្ថែម ក្នុង​តង់​ទី​១ ក្រុមបាល់ទាត់​ថៃ Buriram United បាន​នាំមុខ​ក្រុម​បាល់ទាត់​កម្ពុជា Cambodia All Star ១ ទល់នឹង ០​។ នេះ​ជាការ​ប្រកួត​បាល់ទាត់​ក្នុង​ក្របខណ្ឌ​មិត្តភាព​កម្ពុជា​ថៃ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ​។​

​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​នៅ​យប់​ថ្ងៃអាទិត្យ ទី​២៣​មករា​ នៅ​ពហុកីឡដ្ឋានជាតិ​អូឡាំពិក​ ក្នុងរាជធានីភ្នំពេញ​នេះ ក៏មាន​ការចូលរួម​ពី​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ផង​ដែរ​។ ការប្រកួត​បាល់ទាត់​មិត្តភាព​នេះ ក៏មាន​ផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ PNN​។​ អ្នក​គាំទ្រ​បាល់ទាត់ពេញស្តាត ដែលមានចំនួន​មិនតិច​ជាង ៥ ម៉ឺននាក់នោះទេ។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល ៤ ទល់នឹង ៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម SCG Muangthong United ជា​ក្រុម​បាល់ទាត់ ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម Buriram United៕