ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ចាប់ពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ ខែមករា ឆ្នា​២០១៦ នេះ​តទៅ សមត្ថកិច្ច​រាជធានី​ភ្នំ​នឹង​ចាប់ផ្តើម​ត្រួតពិនិត្យ​ជាតិ​ស្រវឹង និង​សារធាតុ​ញៀន ដែល​វិធានការ​នេះ​ចាប់ផ្តើម​ធ្វើ​ព្រម​គ្នា​ទូ​ទាំង​រាជធានី​តែ​ម្តង ដោយ​កំណត់​សារធាតុ​ស្រវឹង​ចាប់ពី​០,៤០​មី​ល្លី​លី​ត្រ​ក្នុង​១​លី​ត្រ​ខ្យល់​ឡើង​ទៅ ឬ​អាច​និយាយ​បាន​ថា អ្នក​ពិសារ​ស្រា​បៀរ​ប្រមាណ​ចាប់ពី​៤​កំប៉ុង​សម្រាប់​ទឹកស និង​៣​កំប៉ុង​សម្រាប់​ទឹកខ្មៅ​ឡើង​ទៅ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ចាប់ពី​១​ខែ​ដល់​៦​ខែ និង​ពិន័យ​ជា​ប្រាក់​ថែម​ទៀត​ផង ៕