ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្តក្រចេះ ៖ ស្ត្រី​ម្នាក់​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​ព្រលប់​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​របស់​ស្ត្រី​សង្ស័យ នៅ​ភូមិ​ហាន់ជ័យ​ទី​២ ឃុំ​ហាន់ជ័យ ស្រុក​ឆ្លូង ខេត្តក្រចេះ ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​១០​កញ្ចប់ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊ូ បូ​រ៉ា អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ ។

លោក​វរសេនីយ៍ឯក គង់ វ​ណ្ណា​រឹ​ទ្ឋ ស្នងការ​រង​កណ្តាល​ប្រឆាំង​បទល្មើស បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​មានការ​ចុះ​តាម​ស្រាវជ្រាវ និង​កំណត់​លើ​មុខសញ្ញា​ស្ត្រី​សង្ស័យ​ជា​ម្ចាស់​លំនៅ​ឋាន​រូប​នេះ​រួច​ហើយ ​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​សហការ​ជាមួយ​នគរបាល​ស្រុក​ឆ្លូង ក្រោម​ការ​សម្របសម្រួល​ពី​សំណាក់​លោក ទុ​ត វី​នី​ត ព្រះរាជអាជ្ញា​រង ឡោម​ព័ទ្ធ​លំនៅ​ឋាន​ស្ត្រី​សង្ស័យ​ រហូត​ចាប់​ឃាត់ខ្លួន និង​ដកហូត​បាន​វត្ថុ​តាង​ម្ស៉ៅ​ក្រាម​ពណ៌​ស​ថ្លា (​ម៉ា​ទឹកកក​) ១០​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ក្រោយ​ពេល​ចាប់ខ្លួន ស្ត្រី​សង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​សាកសួរ​នៅ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕