The Flora ប្រកាសដាក់លក់ ផ្ទះល្វែងជាមួយនឹង អាំងប៉ាវរហូត ៥០០០ដុល្លារ នៅផ្សារ AEON Mal lជាន់ទី១

ភ្នំពេញ៖ ឆ្លើយតបទៅនឹងកំណើន តម្រូវការផ្ទះល្វែង ជាមួយភាពល្អឥតខ្ចោះ គ្មានពីរនៃប្រភេទផ្ទះល្វែង អាជីវកម្មលំដាប់អន្ដរជាតិ ទាំងគុណភាព រចនាបថ យ៉ាងល្អប្រណិតបែបស៊ីវីល័យ ជាមួយទីតាំងល្អ បរិសុទ្ធ តម្លៃសមរម្យ ដែលហួសការរំពឹងទុក របស់អស់លោកអ្នកនាង បានមានវត្ដមានហើយ នៅកម្ពុជា ក្នុងព្រឹត្ដិការណ៍ ដ៏អស្ចារ្យរបស់ The Flora បើកលក់ជាផ្លូវការ ភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) និងចូលឆ្នាំចិន មានការបញ្ចុះតម្លៃពិសេស រហូតដល់ទៅ ១០% និងមានផ្ដល់ជូននូវអាំងប៉ាវ រហូតដល់ ៥០០០ដុល្លារ ថែមទៀតផង។

តំណាងThe Flora បានថ្លែងឲ្យដឹងថា កម្មវិធីដ៏អស្ចារ្យនេះ ត្រូវប្រារព្ធធ្វើឡើង នៅថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នៅផ្សារទំនើប AEON Mallជាន់ទី១។ លោកអ្នកនឹងដឹងកាន់តែ ច្បាស់ពីលក្ខណៈពិសេស នៃប្រភេទផ្ទះល្វែងអាជីវកម្ម Shop House (SH.G) នេះ ទំហំផ្ទះ ៤mx១២m មានបន្ទប់គេង៤, បន្ទប់ទឹក៥,ចតរថយន្តបាន ២គ្រឿងយ៉ាងទូលាយ ហើយទីតាំងគម្រោងស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ៦A ចំងាយ ១៥នាទី ពីស្ពាយជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សូមកុំភ្លេចណា អញ្ជើញចូលរួមទាំងអស់គ្នា កុំឲ្យឱកាសដ៏ល្អនេះ កន្លងផុតឲ្យសោះណា ប្រយ៉ាប់រួសរាន់ឡើង សំណាង ទ្វេដង កំពុងរង់ចាំលោកអ្នក ។

The Flora កាលពីចុងឆ្នាំកន្លងទៅ បានទទួលជោគជ័យខ្ពស់ លើសការរំពឹងទុក របស់ខ្លួនទៅទៀត ដោយបានអតិថិជនជាវ នៅប្រភេទផ្ទះ LH1 ដែលប្រភេទគម្រោង ផ្ទះវីឡាកូនកាត់ ដែលច្នៃឡើងដោយ ភាពល្អឥតខ្ចោះ។

គួរបញ្ជាក់ថា The Flora មានគេហដ្ឋានដ៏ប្រណិត គ្រប់ប្រភេទក្នុងការរស់នៅ គឺផ្ទះល្វែងអាជីវកម្ម វីទ្បាភ្លោះ វីទ្បាកូនកាត់ មានគុណភាពខ្ពស់ តម្លៃសម្យរម្យ ទីតាំងល្អមានផាសុខភាព ផ្តល់ជូនប្លង់រឹង ទីធ្លាធំទូលាយ មានក្លឹបហាត់ប្រាណ និងអាងហែលទឹក បូករួមនឹងផ្លូវធំៗ មានទំហំរហូតដល់ទៅ ២០ម៉ែត្រ ហើយថែមទាំងមាន មជ្ឈមណ្ឌលពាណិជ្ជកម្មផងដែរ។

ព័ត៌មានលម្អិតទំនាក់ទំនង នៅការិយាល័យកណ្ដាល បុរីអាទាំងមាស គម្រោង The Flora អគារលេខ២៨ ផ្លូវជាតិ លេខ ៦A សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ (010-087)366886៕

The Flora ប្រកាសដាក់លក់ ផ្ទះល្វែងជាមួយនឹង អាំងប៉ាវរហូត ៥០០០ដុល្លារ នៅផ្សារ AEON Mal lជាន់ទី១