ទស្សនៈ ពិភពលោក៖ កូរ៉េខាងត្បូង គឺជាស្តេច នៃការកែប្រែមុខមាត់ថ្មី លើវិស័យសេដ្ឋកិច្ច ឆ្នាំ២០១៦

កូរ៉េខាងត្បូង៖ គេហទំព័រព័ត៌មាន សេដ្ឋកិច្ចពិសេសមួយ ដែលបានចុះផ្សាយដោយ Bloomberg នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ថា តាមទស្សនៈដែលយល់ ឃើញរបស់ពិភពលោក កូរ៉េខាងត្បូងជា ប្រទេសមួយដែល ចាត់ទុកជាសេ្តច នៃការកែប្រែមុខមាត់ ថ្មីលើវិស័យសេដ្ឋកិច្ច ។

យោងតាមការបង្ហាញ នៅក្នុងតារាងរបស់ Bloomberg Innovation Index សម្រាប់ឆ្នាំ២០១៦នេះ ក្នុងនោះមានអាល្លឺម៉ង់ ស៊ុយអែត ជប៉ុន និងស្វីស ដែលជាប្រទេសលំដាប់ កំពូលក្នុងចំណោម ប្រទេសលំដាប់កំពូលទាំង៥ ។ ពិន្ទុដែលប្រទេសទាំងនេះ ទទួលបានគឺ ដោយសារតែប្រទេស ទាំងនេះមានការស្រាវជ្រាវ និងការអភិវឌ្ឍន៍នូវ បច្ចេកវិទ្យាទំនើប ដែលមានក្រុមហ៊ុន ជាច្រើនបានញ៉ាំងឲ្យ វិស័យបច្ចេកវិទ្យា ទំនើបខ្លាំងក្លា ។

សម្រាប់ប្រទេស កូរ៉េខាងត្បូងវិញ ជាប្រទេសដែល មានការអបរំខ្ពស់ និងមានលក្ខណៈ បែបវិទ្យាសាស្ត្រ និងវិស្វករបញ្ចប់ការ សិក្សាយ៉ាងច្រើន កក្តានេះហើយបានរុញ ច្រានពីលេខរៀងទី៣៩ មកនៅលើកំពូលគេតែម្តង ដោយសារតែបច្ចេកវិទ្យាទំនើប និងលំដាប់ទី៦ ក្នុងនាមជាប្រទេសដែល មានអ្នកស្រាវជ្រាវច្រើន ។

សម្រាប់សហរដ្ឋអាម៉េរិកវិញ នៅក្នុងតារាងរបស់ Bloomberg គឺស្ថិតក្នុងលំដាប់លេខ៨ ។

ទាំងនេះជាលំដាប់លេខរៀង នៃប្រទេសនីមួយៗនៅ ក្នុងតារាងទិន្នន័យ រហូតដល់លេខរៀងទី៥០ ដែលជាប្រទេសបានកែ ប្រែនូវមុខមាត់ថ្មី នៅក្នុងឆ្នាំ២០១៦នេះ៖

ទស្សនៈ ពិភពលោក៖ កូរ៉េខាងត្បូង គឺជាស្តេច នៃការកែប្រែមុខមាត់ថ្មី លើវិស័យសេដ្ឋកិច្ច ឆ្នាំ២០១៦

  • ទស្សនៈ ពិភពលោក៖ កូរ៉េខាងត្បូង គឺជាស្តេច នៃការកែប្រែមុខមាត់ថ្មី លើវិស័យសេដ្ឋកិច្ច ឆ្នាំ២០១៦已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/01/23  Category:​អន្តរជាតិ