Cambodia All Star របស់​កម្ពុជា យកឈ្នះ Buriram United របស់​ថៃ ដោយ​ទាត់​បាល់​ប៉េ​ណាំង​ទី ៤ ទល់នឹង ៣

ភ្នំពេញ: ​ក្រោយពី​បញ្ចប់​ការប្រកួត​ពីរតង់ រយៈពេល ៩០ នាទី ដោយ​លទ្ធផល ២ ទល់នឹង ២ រួចមក គឺ​ក្រុមបាល់ទាត់ Cambodia All Star របស់​កម្ពុជា បាន​យកឈ្នះ Buriram United របស់​ថៃ ដោយ​ទាត់​បាល់​ប៉េ​ណាំង​ទី ៤ ទល់នឹង ៣​។ នេះ​ជា​ព្រឹត្តិការណ៍​នៃ​ការប្រកួត​មិត្តភាព​អន្តរជាតិ ដើម្បី​អបអរសាទរ​ខួប ៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ នា​ព្រលប់​ថ្ងៃទី​២៣​មករា​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។​

​ក្រុមបាល់ទាត់​ថៃ Buriram United បាន​នាំមុខ​ក្រុមបាល់ទាត់​កម្ពុជា Cambodia All Star ១ ទល់នឹង ០ នៅ​ម៉ោង​បន្ថែម ចុង​តង់​ទី​១​។ ចូលដល់​តង់​ទី​២ នៅ​នាទី​ទី​៦៥ Cambodia All Star បាន​តាម​ស្មើ ១ ទល់នឹង ១​។ ក៏ប៉ុន្តែ​រហូតដល់​នាទី​ទី ៨៣ Buriram United បាន​ថែម​មួយ​គ្រាប់ នាំមុខ Cambodia All Star ២ ទល់នឹង ១​។ ប៉ុន្តែ​រហូតដល់​នាទី​ទី​៩០ ចាន់ វ​ឌ្ឍា​នា របស់ Cambodia All Star បាន​ស៊ុត​បញ្ចូល​ទី​របស់ Buriram United នាំ​ឲ្យ​លទ្ធផល ២​ទល់នឹង ២​។​

​ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​បាល់ទាត់ ក្នុង​ក្របខណ្ឌ​មិត្តភាព​កម្ពុជា​ថៃ ដើម្បី​អបអរសាទរ​ខួប​លើក​ទី​៦៥ ឆ្នាំ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​ថៃ នៅ​យប់​ថ្ងៃអាទិត្យ ទី​២៣​មករា​នេះ ក៏មាន​ការចូលរួម​ពី​ប្រមុខ​ការទូត​កម្ពុជា និង​ថៃ ផងដែរ​។ ការប្រកួត​បាល់ទាត់​មិត្តភាព​នេះ ក៏មាន​ការផ្សាយ​បន្ត​ផ្ទាល់​តាម​ទូរទស្សន៍ PNN​។ ចំណែក​ទូរទស្សនិកជន បាន​ចូល​ទស្សនា​ពេញ​ស្តា​ត​អូឡាំពិក ដែលមាន​ចំនួន​មិនតិចជាង ៥ ម៉ឺន​នាក់​នោះទេ ហើយ​សំឡេង​ហ៊ោ​ក​ញ្ច្រៀ​វ ក៏​លាន់ឮ​កក្រើក​ស្តា​ត​។​

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៦ ក្រុមបាល់ទាត់ Cambodian All Stars របស់​កម្ពុជា ដែលមាន​កីឡាករ​ភាគច្រើន ជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា បាន​យក​ឈ្នះ​ក្រុម SCG Muangthong United របស់​ថៃ ដោយ​លទ្ធផល ៤ ទល់នឹង ៣ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុង​រាជធានី​ភ្នំពេញ​។ ក្រុម SCG Muangthong United ជា​ក្រុម​បាល់ទាត់ ឈរ​នៅ​លំដាប់​លេខ​២ របស់​ប្រទេស​ថៃ បន្ទាប់ពី​ក្រុម Buriram United៕​