តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

Doliprane TVC

ថ្ងៃនេះ​ «​ប្រជាប្រិយ​» ​សុំ​បង្ហាញ​តារា​៥​រូប ដែល​បាន​រៀបការ មាន​ស្វាមី​អស់​រយៈពេល​ជាច្រើន​ឆ្នាំង​ហើយ តែ​ពួកគេ នៅ​មិនទាន់​មានកូន​ប្រលែង​លេង​នៅឡើយ​។​ក្នុងនោះ​មាន​តារា​ខ្ល្ះ​បាន​អះអាងថា ពួកគេ​មិនទាន់​ចង់បាន​កូន​គឺ​ចង់​ពង្រឹង ជីវភាព​គ្រួសារ​ឲ្យ​បាន​រឹងមាំ​បន្តិច​សិន​។​តែ​តារា​ខ្លះទៀត​ចង់បាន​កូន​ដែរ តែ​មិនមាន​។​តើ​តារា​ទាំង​៥​ដួង​នោះ មាន​អ្នកណាខ្លះ ?​។​

**​ស្រី​ស្អាត គឹម លីហ្សា​
​ ​ស្រី​ស្អាត​គឹម លីហ្សា បានបញ្ចប់​ភាព​នៅ​លីវ​របស់ខ្លួន កាលពី​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០១៣ ជាមួយ​កន្លង់​ដែល​រស់នៅ​ប្រទេស​អូស្ត្រាលី​លោក គី​វ វុទ្ធី ដែលមាន មុខរបរ​ជា​គ្រូពេទ្យ​ ។ ​បើ​គិត​មកដល់ពេលនេះ គឹម លីហ្សា បាន​រៀបការ​រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ តែ​នាង នៅ​មិនទាន់​មានកូន​ប្រលែង​លេង​នៅឡើយ​។ គឹម លីហ្សា កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ជាមួយ​ស្វាមី​នៅ ប្រទេស​អូស្ត្រាលី​។​ក្រៅពី​បំពេញ​តួនាទី​ជា​ភរិយា​ដ៏​ល្អ គឹម លីហ្សា បាន​បន្ត​ការសិក្សា​បន្ថែម​។​មុន ពេល​ចាក​ចេញទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ជាមួយ​ស្វាមី គឹម លីហ្សា បាន​ប្រាប់ថា នាង​មិនទាន់​ចង់បាន​កូន ភ្លាមៗ​នោះទេ​ តែ​ក៏​មិន​ទុក​យូរ​ដែរ ​។​ ក្នុងនោះ ស្រី​ស្អាត​រូបនេះ​ថែមទាំង​ប្រាប់ថា នាង​មិនមាន​ការពន្យា កំណើត​អ្វី​ទាំងអស់​ ។​

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

**​អ្នកនាង​គង់ សុជាតិ​និង​ជា វិបុល​
​ ​ក្រោយពី​ស្វែងយល់​ចិត្ត​គ្នា​មួយរយៈ​មក គង់ សុជាតិ បាន​រៀបការ​ជាមួយ​លោក ជា វិបុល កាលពី​ថ្ងៃទី​០៩ ខែ​វិ​ចិ្ឆ​​កា ឆ្នាំ​២០១៣​ ។​ រយៈពេល​ជាង​ពីរ​ឆ្នាំ​មកហើយ គេ​នៅ​មិន ទាន់​ឃើញ​ពិធី​ការិនី​រូបនេះ ឃ្លាន​ម្ជូរ​នៅឡើយ​ ។ ​បើ​គិត​មកដល់ពេលនេះ​អ្នកនាង​គង់ សុជាតិ មាន វ័យ​រហូតដល់​3៩​ឆ្នាំ​ហើយ កូនប្រុស​ច្បង​របស់​អ្នកនាង​ក៏​ធំ​ទន្ទឹម​ខ្លួន​ទៅហើយ​ដែរ ​។ ​ប៉ុន្តែ​យ៉ាងណា​អ្នកនាង​ធ្លាប់​ប្រាប់ថា ចង់​បានកូន​បន្ថែមទៀត ព្រោះ​កូន​ច្រើន​ក៏​សប្បាយរីករាយ​ដែរ​ ។ ​ប៉ុន្តែ​សម្រាប់​ជា វិបុល ជា​ស្វាមី វិញ​បាន​និយាយថា រឿង​យក​កូន​ឬ​មិន​យក​នោះ អាស្រ័យ​លើ​ភរិយា របស់ខ្លួន ព្រោះ​លោក បានចាត់ទុក និង​ស្រឡាញ់​កូន​របស់​អ្នកនាង​ដូចជា​កូន​របស់លោក​បង្កើត​ដែរ​»​។​តាម​សម្តី​អ្នកនាង គង់ សុជាតិ ហាក់ដូចជា​ជឿ ជាក់​ថា អ្នកនាង​អាច​និង​មានកូន សម្រាប់​បន្ថែម​ភាពកក់ក្តៅ​ដល់​ស្វាមី ជា វិបុល ។​

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?


**​អ្នកនាង យ៉ុង ចាន់​កណ្ណិកា​
​ ​អ្នកនាង យ៉ុង ចាន់​កណ្ណិកា បាន​រៀបការ​ជាមួយ​លោក ចាន់ ចំណាន កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៤​ កន្លងទៅ ​។ ​រហូតមកដល់​ពេលនេះ តារាចម្រៀង​មាឌ​ល្អិត​រូបនេះ នៅ​មិនទាន់​មានកូន​ជា ចំណងដៃ​នៅឡើយ​ទេ​។ ក្រោយពី​រៀបការ​ភ្លាម យ៉ុង ចាន់​កណ្ណិកា បាន​ប្រាប់ថា នាង​មិនទាន់​ចង់បាន កូនចៅ​ភ្លាមៗ​ឡើយ​ ។​ ចង់​នៅ​បន្តការងារ​សិល្បៈ​បន្តិចទៀត​សិន ​។​ ណាមួយ​ស្វាមី​របស់​នាង ក៏​យល់ព្រម ក្នុង​រឿងនេះ​ដែរ​។ យ៉ុង ចាន់​កណ្ណិកា ទទួល បានការ​ស្រលាញ់​ពី​ស្វាមី​យ៉ាងខ្លាំង មានពេលខ្លះ គេ​បានឃើញ​លោក ចំណាយពេល​ជូន​ភរិយា​ទៅ​ច្រៀង​ថែម​ទៀតផង​។​នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ យ៉ុង ចាន់​កណ្ណិកា ក៏មាន គម្រោង​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​ផងដែរ​។​

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

**​ឆៃ លីដា​ឡែ​ន​
​ ​បើ​គិត​មកដល់ពេលនេះ​តារាចម្រៀង​និយម​តុបតែង​ខ្លួន​សិច​ស៊ី ឆៃ លីដា​ឡែ​ន បាន រៀប ការ​ជិត​ពីរ​ឆ្នាំ​មកហើយ​ដែរ​ ។ ​ជីវិត​ប្តី​ប្រពន្ធ​របស់​តារា​រូបនេះ នៅតែមាន​ភាព​ផ្អែមល្ហែម បើទោះបីជា​ស្វាមី​របស់​នាង​មាន​អាយុ​ក្មេង​ជាង​នាង​ច្រើន​ឆ្នាំ​ក៏ដោយ ​។ ​អ្វីដែល​កត់សំគាល់​នោះ ឆៃ លីដា​ឡែ​ន ក៏​មិនទាន់មាន ដំណឹង​ល្អ​នោះដែរ​ ។​ បើទោះបីជា​មិត្តភក្តិ ដែល​រៀបការ​ក្រោយ​នាង ពួកគេ​មាន​កូនចៅ​អស់ហើយ​ក្តី​ ។​ មានការ​បង្ហើប ថា​ឆៃ លីដា​ឡែ​ន ក៏មាន​ការព្រួយបារម្ភ​ខ្លះៗ​ដែរ នាង​និង ស្វាមី បាន​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ ។​ ហើយ​គ្រូពេទ្យ​ប្រាប់ថា មូលហេតុ​ដែល​នាង​គ្មាន​កូន ដោយសារ​ប្តី​ប្រពន្ធ​របស់​នាង​មានការ​ងារ ច្រើន​នាំអោយ​អ័រម៉ូន​ចុះខ្សោយ​។​ក្រោយពី​ត្រលប់​មកពី​សម្តែង​នៅ​សហរដ្ឋ​អា​មេ​រិ​ក​វិញ ឆៃ លីដា​ឡែ​ន និង​គិតគូរ​រឿង​យក​កូន​នេះ ​។ ឆៃ លីដា​ឡែ​ន ទើប​ចេញទៅ​សម្តែង​នៅ​សហរដ្ឋ​អាមេ​រិ​ក​រយៈពេល​បី​ខែ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ​។​

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

**​តារាចម្រៀង​ឈួន ស្រី​ម៉ៅ​
​ ​តារាចម្រៀង​រូបរាង​តូច​ល្អិត ឈួន ស្រី​ម៉ៅ បានសម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​កន្លង់​រស់ នៅ​សហរដ្ឋ​អា​មេរិ​កលោក អ៊ុំ ម៉ាន់​ឌី កាលពី​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៤​និង​បាន​ចាក​ចេញទៅ​រស់នៅ ជាមួយ​ស្វាមី តាំងពី​ថ្ងៃទី​១០ ខែកុម្ភៈ ឆ្នាំ​២០១៥​។ មុននឹង​ចេញទៅ​រស់នៅ​អា​មេ​រិ​ក ឈួន ស្រី​ម៉ៅ បាន​ប្រាប់ថា នាង​ចង់យក​កូន​ភ្លាមៗ​ទាន់​នៅ​ក្មេង ដោយសារ​ក្រុមគ្រួសារ​ខាង​ស្វាមី​ចង់​បានកូន​ប្រលែង​លេង​ឆាប់ៗ​។ បើ​អាចទៅរួច​គឺ​នាង​ចង់បាន​កូន​ពីរ​នាក់​។​តែ​រហូតមក​ដល់ពេលនេះ​ហើយ គេ​នៅ​មិនទាន់​ឃើញ ឈួន ស្រី​ម៉ៅ មានកូន​តាម​បំណង​នោះឡើយ ។ ឈួន ស្រី​ម៉ៅ នៅតែ​បន្តការងារ​សិល្បៈ​ដដែល​។​ក្នុង​នោះគេ​កត់​សំ គាល់​ឃើញ ឈួន ស្រី​ម៉ៅ នៅតែមាន​រូបរាង​តូច​ស្រ​លូន​និង​មាន​សម្រស់​ស្រស់ស្អាត​ជាង​នៅ​ពី​ក្រមុំ​ទៅ ទៀត​៕ ​ចេ​នី​

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?

តើតារា​រូប​ណាខ្លះ រៀបការ​ហើយ មិនទាន់​មានកូន​ ?