ឃាត់ខ្លួនបុរស ជនជាតិស្វីសម្នាក់ ក្រោយធ្វើសកម្មភាព ស្ទាក់ចាប់ម៉ូតូ Weav

ភ្នំពេញ៖ កម្លាំនគរបាលស្រុព្រៃនប់ នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ បានធ្វើការឃាត់ខ្លួនបុរសជនជាតិស្វីសម្នាក់ ក្រោយធ្វើសកម្មភាព ដើរកាន់ដំបងស្ទាក់ចាប់ម៉ូតូ Weav សេរីឆ្នាំ២០០៩ គ្មានស្លាកលេខ ដែលបើកបរដោយឈ្មោះ ឃី ហេន ភេទប្រុស អាយុ៣៦ឆ្នាំ ។ ហេតុការណ៍នេះ បានកើតឡើង នៅចំណុចភូមិពូធឿង ឃុំបិតត្រាំង លើដងផ្លូវជាតិលេខ៤។

មន្ត្រីនគរបាលបានឲ្យដឹងថា បុរសជនជាតិស្វីស ដែលបានដើរកាន់ដំបង បំរ៉ុងស្ទាក់ចាប់ម៉ូតូនោះ មានឈ្មោះ DANIEL ANDERSEN ភេទប្រុស អាយុ៣៧ឆ្នាំ។ ហើយខណៈដែល ជនសង្ស័យបំរ៉ុងទាញ ដំបងវាយទៅលើជនរងគ្រោះនោះ ជនរងគ្រោះភ័យពេកក៏ជិះម៉ូតូ ទៅបុកនឹងដើមអាកាស្យា បណ្តាលឲ្យខូចខាត ម៉ូតូផ្នែកខាងមុខ។

មន្ត្រីនគរបាល បានបន្តទៀតថា បច្ចុប្បន្នជនសង្ស័យ ដែលជាជនជាតិស្វីស ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ស្រុកព្រៃនប់។

សូមបញ្ជាក់ថា ពាក់ព័ន្ធករណី បុរសជនជាតិស្វីសម្នាក់ ដើរកាន់ដំបង ស្ទាក់ចាប់ម៉ូតូ Weav ខាងលើ នៅម៉ោង ១៦និង០០នាទី ល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦នេះ ការិយាល័យអន្តោប្រវេសន៏ នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានទទួលជនបរទេស ចំនួន ១នាក់ មកពីអធិការដ្ឋាន នគរបាលស្រុកព្រៃនប់ ដែលមាន ឈ្មោះ Daniel Andersen ភេទប្រុស សញ្ជាតិស្វីស អាយុ៣៧ឆ្នាំ បច្ចុប្បន្នពុំមានទីលំនៅ ច្បាស់លាស់ មុខរបរមិនពិតប្រាកដ និងស្នាក់នៅដោយគ្មាន លិខិតឆ្លងដែនជាប់ខ្លួន៕

ឃាត់ខ្លួនបុរស ជនជាតិស្វីសម្នាក់ ក្រោយធ្វើសកម្មភាព ស្ទាក់ចាប់ម៉ូតូ Weav

ឃាត់ខ្លួនបុរស ជនជាតិស្វីសម្នាក់ ក្រោយធ្វើសកម្មភាព ស្ទាក់ចាប់ម៉ូតូ Weav

ឃាត់ខ្លួនបុរស ជនជាតិស្វីសម្នាក់ ក្រោយធ្វើសកម្មភាព ស្ទាក់ចាប់ម៉ូតូ Weav