នាំខ្លួន ជនតំាងខ្លួនជា អ្នករូបលោកយាយទេព មកស្រាយបំភ្លឺ រឿងអង្គុយលើផ្នែក លោកយាយទេព

សៀមរាប៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ នេះ កម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប បានធ្វើការនាំខ្លួនស្រ្តីម្នាក់ ដែលបានតាំងខ្លួន ជាអ្នកស្នងរូបលោកយាយទេព មកធ្វើការស្រាយបំភ្លឺជុំនិង ប្រតិកម្ម ដែលបង្កការក្តៅក្រហាយ ដល់មហាជន បន្ទាប់ពីស្ត្រីរូបនេះបានមកអង្គុយ លើផ្នែន លោកយាយទេព កាលពីពេលថ្មីៗនេះ។

អុ្នកស្រី ស្រស់ អាយុ៣០ឆ្នាំ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តសៀមរាប នំាខ្លួនមកពី ភូមិបន្ទាយចាស់ ក្រុងសៀមរាប ខេត្តសៀមរាប ពោលខាងក្រោយ ស្ថានីយ៍សាំាង សូគីម៉ិច បន្ទាប់ពីស្ត្រីម្នាក់នេះ បានបង្កការក្តៅក្រហាយ ដល់មហាជន បន្ទាប់ពីគាត់ បានមកអង្គុយលើ ផ្នែករូបសំណាក លោកយាយទេព ដើម្បីមកធ្វើការបកស្រាយ បំភ្លឺរឿងទំាងនេះ។

បើតាមមន្រ្តី សាលាខេត្តសៀមរាប បានឲ្យដឹងថា លោក ឃឹម ប៊ុន សុង អភិបាលខេត្តសៀមរាប ក្រោយពីមានប្រតិកម្មពីមហាជន លោកបានបញ្ជាឲ្យ កងរាជអាវុធហត្ថខេត្ត ធ្វើការតាមដាន ដើម្បីឲ្យស្រ្តីរូបនោះ មកទទួលខុសត្រូវ ចំពោះមហាជន ដែលមិនគាំទ្រទង្វើបែបនេះ។

អ្នកស្រី ស្រស់ បន្ទាប់ពីត្រូវបាន កម្លាំងកងរាជអាវុធហត្ថ ធ្វើការឃាត់ខ្លួន ក៏បាននំាយកទៅធ្វើកាសុំទោស ជាសាធារណៈ ចំពោះមុខមហាជន នៅឯទីតាំង យាយទេពផ្ទាល់ផងដែរ បន្ទាប់ពីសុំទោសសាធារណៈ រួចមក អ្នកស្រី ស្រស់ ដែលតំាងខ្លួនជាអ្នកស្នង រូបលោកយាយទេព ត្រូវបាន សម្ថកិច្ច អប់រំ ដោយឲ្យធ្វើកិច្ចសន្យា ឈប់ធ្វើទង្វើ បែបនេះតទៅទៀត តាមការណែនាំពី កងរាជអាវុធហត្ថខេត្ត និងដោយមានវត្តមានមន្ត្រី មន្ទីរធម្មការ និងសាសនាខេត្តសៀមរាបចូលរួមផងដែរ។ ស្ត្រីរូបនេះត្រូវបាន សមត្ថកិច្ចឲ្យត្រលប់ទៅផ្ទះវិញ បន្ទាប់ពីបានសុំទោសរួច នៅរសៀល ដដែលនេះផងដែ។

គួបញ្ជាក់ថា ស្ត្រីដែលអះអាងខ្លួនថា ជាអ្នកស្នងរូបលោកយាយទេព រូបនោះ ត្រូវបានគេបង្ហោះរូប ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក បន្ទាប់មកមានប្រតិកម្មយ៉ាងខ្លាំង ពីមហាជន បន្ទាប់ពីគាត់ បានអង្គុយ លើផ្នែនរូបសំណាក លោកយាយទេព ដែល ស្ថិតនៅ ក្បែរ ព្រះអង្គចេក ព្រះអង្គចម ក្នុងភូមិមណ្ឌល២ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប៕