បញ្ហា​ត្រចៀក បង្ក​ផលប៉ះពាល់​ដល់​ការរៀន​និយាយ​របស់​ក្មេង​

Doliprane TVC

​ទារក​ចាប់​ពីថ្ងៃ​កើត​រហូតដល់​មាន​អាយុ ៣ ឆ្នាំ ជា​កំលុងពេល​ដ៏​សំខាន់​នៃ​ការអភិវឌ្ឍ​ជំនាញ​ភាសា​និយាយ ប៉ុន្តែ​ប្រសិនបើក្នុងកំលុងពេល​នេះ​ការ​ស្តាប់​មិនបាន​ច្បាស់លាស់​នឹង​ជួប​ឧបសគ្គ​ភាសា​ជាក់​ជាមិនខាន ។ រីឯ​សមត្ថភាព​ចាប់យក​របស់​កុមារ​គឺ​ការយក​តម្រាប់​តាម​សំឡេង​ដែល​ពួកគេ​បានឮ និង រៀន​និយាយ​ប៉ុណ្ណោះ ។ ម្យ៉ាងទៀត​ប្រសិនបើ​ត្រចៀក​មាន​បញ្ហា​ស្តាប់​មិន​ច្បាស់​ក៏ការបញ្ចេញ​សូរស័ព្ទ​នៃ​ភាសា​និយាយ​មិនបាន​ត្រឹមត្រូវ​ដែរ ។ ​បញ្ហា​អស់ទាំង​នេះ​ច្រើន​បណ្តាលមកពី​ការកើត​ជំងឺ​រលាក​ត្រចៀកផ្នែក​កណ្តាល​ដែល​គេ​ហៅថា​ជំងឺអំបៅអំបែក (Otitis) និង ចែកចេញជា ៣ ដំណាក់កាល ។ ដំណាក់កាល​ដំបូង​ចាប់ផ្តើម​លេចចេញ​ជំងឺ​រលាក​ត្រចៀក ជា​ដំណាក់កាល​ធ្ងន់ធ្ងរ​ដែលមាន​អាការ​ហើម​ត្រចៀក និង ឈឺចាប់​ខ្លាំង ។

បញ្ហា​ត្រចៀក បង្ក​ផលប៉ះពាល់​ដល់​ការរៀន​និយាយ​របស់​ក្មេង​

ចូល​ដំណាក់កាល​ទី ២ គឺ​ផ្នែក​កណ្តាល​ត្រចៀក​ចេញ​ទឹករងៃ និង ដំណាក់កាល​ទី ៣ បើ​ត្រចៀក​មាន​ទឹករងៃ​នេះ​យូរអង្វែង​គឺ​ក្លាយទៅជា​ជំងឺអំបៅអំបែក​រ៉ាំរ៉ៃ តែ​មិនមាន​អាការ​ឈឺចាប់​ទៀតឡើយ​ដែល​ម្តាយ​ទាំងឡាយ​មិនសូវ​ចាប់អារម្មណ៍ ទើប​ធ្វើឱ្យ​កុមារ​អាយុ​ក្រោម ៣ ឆ្នាំ មាន​បញ្ហា​ស្តាប់ មិនឮ ឬ មិនសូវ​ឮ​ដែល​បណ្តាលឱ្យ​ប៉ះពាល់​ដល់​ការរៀន​និយាយ​បញ្ចេញ​សំឡេង​មិនបាន​ច្បាស់ ។
*​ប្រតិកម្ម​នៃ​ការ​ស្តាប់​របស់​កុមារ​ដែលមាន​អាយុ​ខុសគ្នា​
-​អាយុ ៩ ខែ
​ចាប់ផ្តើម​យល់ដឹង​ខ្លះៗ​ពី​ពាក្យសម្តី​សាមញ្ញ​អាច​យល់ដឹង​ខ្លះៗ​ពី​ពាក្យ សម្តី​សាមញ្ញ​ដែល​ឪពុកម្តាយ​តែង​និយាយ​សា​ចុះឡើង ។
-​អាយុ ១០ ខែ​
​ចាប់ផ្តើម​បញ្ចេញ​សំឡេង​ថ្វីដ្បិតតែ​មិន​ច្បាស់​ក៏ដោយ តែ​ការបញ្ចេញ សំឡេង​បែបនេះ​ប្រៀបដូចជា​កំពុងតែ​និយាយ ។

បញ្ហា​ត្រចៀក បង្ក​ផលប៉ះពាល់​ដល់​ការរៀន​និយាយ​របស់​ក្មេង​

-​អាយុ ១២ ខែ​
​អាចនិយាយបាន​ពាក្យ ១ ម៉ាត់​
-​អាយុ ១៨ ខែ​
​អាចនិយាយបាន​ពាក្យ​ពី ២០ ទៅ ៥០ ម៉ាត់ អាចនិយាយបាន​ច្បាស់​នូវ​ពាក្យ​សាមញ្ញ​ខ្លះ ព្រមទាំង​អាច​ស្តាប់​បាន​ពេល​ប្រើ​ទៅយក​ប្រដាប់​ក្មេង​លេង ឬ វត្ថុ​ផ្សេងៗ ។
-​អាយុ ២៤ ខែ​
​អាច​និយាយ​ពាក្យ​ទោល​បាន ១៥០ ពាក្យ ព្រមទាំង​អាច​និយាយ ពាក្យ​ទោល ២ រួមបញ្ចូល​គ្នា ។ ដូច្នេះ​នៅពេល​ឱ្យ​កូន​មើលសៀវភៅ​រូប កំប្លែង​ត្រូវ​ផ្តោតអារម្មណ៍​លើ​ការ​ស្តាប់ ។
-​អាយុ​ពី ៣ ទៅ ៥ ឆ្នាំ
​អាច​ប្រើប្រាស់​ពាក្យ​ទោល​ពី ១.០០០ ពាក្យ ឡើងទៅ ទាំង​ចេះ​និយាយ​ឃ្លាឃ្លោង​វែង​ជាងនេះទៀត យល់ដឹង​ពីស​ម្តី​ដែល​គេ​និយាយបាន​ច្រើន អាច​ប្រើ​ភាសា​និយាយ​ដើម្បី​សម្តែង​ចេញ​នូវ​របស់របរ​ដែល​ខ្លួនគេ​ចង់បាន ព្រមទាំង​ចេះ​លើក​ជា​សំណួរ​សួរ​ពី​រឿងរ៉ាវ​នៅ​ជុំវិញខ្លួន​ដែល​ពួកគេ​ឆ្ងល់​ទៀតផង ៕ គ​-​ឡេង​