ក្រុម Cambodia All Stars ឈ្នះក្រុម Buriram United ៤ ទល់៣ ជំនួបមិត្តភាព

ភ្នំពេញ៖ ក្រុម Cambodia All Stars បានយកឈ្នះក្រុម Buriram United លទ្ធផល ៤ទល់៣ ក្នុងជំនួបមិត្តភាពសប្បុរសធម៌ និងការពង្រឹងចំណងការទូតកម្ពុជា-ថៃ នាល្ងាចថ្ងៃសៅរ៍ទី២៣ ខែមករា នេះ នៅពហុកីឡដ្ឋានជាតិ ដែលមានអ្នកទស្សនាជាង៥ម៉ឺននាក់។

ក្រុម Buriram United បាននាំមុខ ១-០ នៅក្នុងនាទីបន្ថែមនៃតង់ទីមួយ ធ្វើបានសម្រេចដោយប្រធានក្រុម Suchao Nutnum ៤៥ បូក។ ឈានចូលតង់ទី២ ក្រុមCambodian All Stars នៅនាទីទី៦៨ កីឡាករ ប្រាក់ មុន្នីឧត្តម បានបញ្ចូលទី ក្រុម Buriram United តាមស្មើ ១-១។  ក្រុម Buriram United រកបានមួយគ្រាប់វិញទៀត នៅក្នុងនាទី ទី៨២ ដែលជាការស៊ុតបាល់បញ្ចូលទី របស់ខ្សែប្រយុទ្ធប្រេស៊ីល Diogo Luis Santos នៅនាទី ទី៨៨ ចាន់ វឌ្ឍនាកា ដែលបានក្លាយជាប្រធាន ក្រុមបាន តាមស្មើ ២-២ ។

ឈានដល់ការស៊ុតបាល់ ប៉េណាល់ទី  សេរីរ័ត្ន បានសង្គ្រោះការស៊ុតរបស់ Suchao Nutnum ខណៈ Koravit Namwuset ស៊ុតប៉ះរបាទី កីឡាករដែលធ្វើសម្រេច បានសម្រាប់កម្ពុជា មាន ចាន់ វឌ្ឍនាកា, ឃួន ឡាបូរ៉ាវី, គួច សុគម្ភៈ និងស៊ុន សុវណ្ណរិទ្ធី ខណៈ សុខ សុវណ្ណ ធ្វើមិនបានសម្រេច។ ជាលទ្ធផល កម្ពុជាឈ្នះ ៤ ទល់នឹង៣៕