បញ្ចប់វិញ្ញាសា ៣៤ ,៦៤ និងរត់ឈើច្រត់៨ គីឡូម៉ែត្រនៃព្រឹត្តិការណ៍ Angkor Ultra Trail Angkor 2016 នៅខេត្តសៀមរាប

ភ្នំពេញ៖ នាយប់ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៦ ព្រឹត្តិការណ៍ការប្រកួតរត់ ប្រណាំងចម្ងាយ ១២៨ គីឡូម៉ែត្រនៅតំបន់អង្គរ “Angkor Ultra Trail Angkor 2016” បានបញ្ចប់វិញ្ញាសា ៣៤ ,៦៤ និងរត់ឈើច្រត់៨ គីឡូម៉ែត្រហើយ បន្ទាប់ពីកីឡាករ-កីឡាការិនីជាង ២០០ នាក់បានចំណាយពេលអស់ ១២ ម៉ោង។  

ក្នុងឳកាសពិធី បិទដំណាក់កាលទី១នេះ ដោយមានការអញ្ជើញចូលរួមពីលោក ថោង ខុន ប្រធានក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

លោក ថោង ខុន ប្រធានក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រត់ចម្ងាយ ឆ្ងាយជាប្រវត្តិសាស្ដ្រនេះ នឹងបែកចែកជា ៣ ប្រភេទ សម្រាប់អត្តពលិករត់ចម្ងាយ ៦៤ គីឡូម៉ែត្រ រីឯទី២ រត់ចម្ងាយ ៣២គីឡូម៉ែត្រ ត្រូវបានបញ្ចប់ដោយមានជោគជ័យ និងល្អប្រសើរ ហើយកីឡាករ-កីឡាការិនីចូលរួមទាំងអស់គ្មានបញ្ហាអី្វឡើយពួកគេបានមកដល់ទីដោយសុវត្ថិភាព។ 

លោកបានបន្តថា ការរត់ចម្ងាយ១២៨គីឡូម៉ែត្រវិញ ត្រូវបញ្ចប់នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ ចែកចេញជាដំណាក់កាលចំពោះ ៧២ គីឡូម៉ែត្រត្រូវត្រួតពិនិត្យកីឡាករ-កីឡាការិនី ប្រសិនបើរត់ប្រើរយៈពេលលើសពី ២០ម៉ោង ត្រូវដកចេញពីការប្រកួតមិនអាចប្រកួតតទៅទៀតបានឡើយ៕