កុល ដាវី​ និង​ សុខ រក្សា ត្រៀម​ចូល​រោងការ​យ៉ាងយូរ​ដើមឆ្នាំ​ក្រោយ

Doliprane TVC

ទំនងជា​មិនអាច​រង់ចាំ​យូរ​តទៅទៀតបាន​ទើប​តារា​សម្តែង និង​ជា​ពិធី​ការិនី កុល ដាវី នាពេល ថ្មីៗ​នេះ​បាន​ចេញមុខ​ប្រកាសថា​៖​រឿង​រៀបការ​គឺ​រូបនាង​បាន​ពិភាក្សា​ជាមួយ​លោក​សុខ រក្សា រួចហើយ ថា​អាច​នឹង​រៀបចំឡើង​នៅ​ចុងឆ្នាំ​នេះ ឬ​ដើម​ឆ្នាំក្រោយ ព្រោះ​មិន​ចង់ឱ្យ​ទស្សនិកជន​រិះគន់​រឿង​ស្នេហា​មួយ​នេះ​បន្តទៀត​ដោយសារ​កន្លងទៅ​នាង​ធ្លាប់​និយាយថា​គម្រោង​រៀបការ​យ៉ាងយូរបំផុត​របស់​ពួកនាង​នៅ​ឆ្នាំ​២០១៨ ។​ ​កុល ដាវី បង្ហើប​ប្រាប់ថា នាង​បាន​ផ្តើម​គិតគូរ​រឿង រៀបការ​ហើយ ព្រោះ​រយៈពេល​ជាច្រើន​ឆ្នាំ​មកនេះ នាង និង​លោក សុខ រក្សា បាន​សិក្សា​ស្គាល់ចិត្ត​គ្នា​យ៉ាងច្បាស់​លាស់​អស់ហើយ​។​

កុល ដាវី​ និង​ សុខ រក្សា ត្រៀម​ចូល​រោងការ​យ៉ាងយូរ​ដើមឆ្នាំ​ក្រោយ

គម្រោង​រៀបការ​របស់​នាង​គឺ​ប្រាកដ​ហើយ​គ្រាន់តែ​មិនទាន់​កំណត់​យក​ពេលវេលា​ចុងឆ្នាំ​នេះ​ឬក៏​ដើមឆ្នាំ​ក្រោយ​ព្រោះ បើតាម​លោក រក្សា គាត់​ចង់​រៀបការ​យូរ​មកហើយ ។ ចំណែក លោក សុខ រក្សា ក៏បាន​បញ្ជាក់​ដែរ ថា​នៅពេល លោក​ឃើញ​គេ​រៀបការ​លោក​ក៏​ចង់​រៀបការ​ដែរ ព្រោះ​ខ្លាច​អ្នកផ្សេង​ដណ្តើម យក​នាង​បាត់​។​​កន្លងទៅ​តារា​សម្តែង កុល​ដាវី ត្រូវបាន​គូស្នេហ៍​នាង​ដែលជា​តារាចម្រៀង​លោក​សុខ​រក្សា ហាមប្រាម ស្លៀកពាក់​សិច​ស​ស៊ី​បញ្ចេញ​សាច់​ខ្លាំង​ដូច​ពីមុន​ឡើយ​។ ​ជាក់ស្តែង​បច្ចុប្បន្ននេះ​គេ​សង្កេតឃើញ​ពេល​នាង​ទៅណា​មក​ណា​មាន​ភាពខុសប្លែក​ដោយសា​រ​មិនសូវ​លេងខ្លួន​សិច​ស៊ី​ខ្លាំង​ដូច​កាល​គ្រា​មុន​ឡើយ ដោយសារតែ​លោក​សុខ​រក្សា មិន​ពេញចិត្ត​ចំពោះ​នាង​ដើរហើរ​ក្រៅ​ស្លៀកពាក់​ខ្លីៗ​បញ្ចេញ​សាច់​ទ្រូង​បង្អួត​គេ ។​

កុល ដាវី​ និង​ សុខ រក្សា ត្រៀម​ចូល​រោងការ​យ៉ាងយូរ​ដើមឆ្នាំ​ក្រោយ

កុល​ដាវី បាន​និយាយថា “​ខ្ញុំ​ទទួលស្គាល់ថា ពេលនេះ​ខ្ញុំ​មិនសូវ​សិច​ស៊ី​ទេ ពីព្រោះថា បង​រក្សា​ឃើញ​ខ្ញុំ​ស្លៀកពាក់​សិច​ស៊ី ឬ​ទិញ​ម៉ូត​ខោអាវ​អ្វី​សិច​ស៊ី​ខ្លាំង​គឺ​គាត់​រអ៊ូ​តែម្តង​”​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​ចោល​ភាព​សិ​ស៊ី​របស់ខ្ញុំ​ឡើយ​។ ខ្ញុំ​នឹង​លេង​ម៉ូត​ស្លៀកពាក់​ទាន់សម័យ​វិញ សម្រាប់​ជានា​រី​សម័យថ្មី​។ គាត់​ក៏​រួមចំណែក​ខ្លះ​ដែរ​។ ប្រសិនបើ​អ្នកដឹកនាំ​ចង់​ថត​សិច​ស៊ី​ខ្លាំង​ដូច​មុន​នោះ ខ្ញុំ​ប្រហែលជា​កែប្រែ​ខ្លះ បន្ថយ​ភាព​សិច​ស៊ី​តិច​ដែរ​។ គួរ​រំលឹក ថា កញ្ញា កុល ដាវី និង លោក សុខ រក្សាបាន​ស្រលាញ់គ្នា​ជា​យូរ​ឆ្នាំ​មកហើយ ដោយ ពួកគេ​ទាំងពីរ​នាក់​មិន​ត្រឹមតែ​រួម​រស់នៅ​ជាមួយគ្នា​នោះទេ ពួកគេ​ជា​ដៃគូ​សហការ​រកស៊ី​ជាមួយគ្នា​លើ​ជំ នួ​ញ​ជាច្រើន​រួមមាន ភ្លេងសម័យ​, ភោជនីយដ្ឋាន និង ហាង​លក់​សំលៀកបំពាក់​លើ​ផ្សារ​ទំនើប​ជាដើម​។ គូស្នេហ៍​រូបនេះ ត្រូវបាន​មជ្ឈដ្ឋាន​សិល្បៈ​សរសើរ​ថា ចេះ​ស្រលាញ់គ្នា​បាន​រាប់​ឆ្នាំ និង​ចុះសម្រុង​គ្នា​មិន​មានរឿង​បញ្ហា​ជម្លោះ​ខឹង​ដាក់គ្នា​ឡើយ​៕ ដេវីត​

កុល ដាវី​ និង​ សុខ រក្សា ត្រៀម​ចូល​រោងការ​យ៉ាងយូរ​ដើមឆ្នាំ​ក្រោយ

កុល ដាវី​ និង​ សុខ រក្សា ត្រៀម​ចូល​រោងការ​យ៉ាងយូរ​ដើមឆ្នាំ​ក្រោយ