សាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួន មេឆ្នោតម្នាក់ នៅស្រុកចំការលើ

កំពង់ចាម៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦ ចៅក្រមស៊ើបសួរសាលាដំបូង ខេត្តកំង់ចាម លោក ហេង ណៃហេង បានចេញដីកាឃុំខ្លួន មេឆ្នោតឈ្មោះ នាង ចាន់នី ភេទស្រី អាយុ៤៨ឆ្នាំ ដែល កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាល-ធ្ងន់ បានសហការជាមួយកម្លាំងជំនាញ ព្រហ្មទណ្ឌស្រុកចំការលើបានឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦  នៅចំណុចផ្ទះលក់ដូរឥវ៉ាន់ចាប់ហួយ យីហោ ឡឹង ឧត្តម ស្ថិតក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។

តាមមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មេឆ្នោតម្នាក់ដែលបានចាប់ខ្លួន ឈ្មោះ នាង ចាន់នី ភេទស្រី អាយុ៤៨ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំ ខាងលើ។ ក្នុងប្រតិបត្តការនោះ សមត្ថកិច្ចបានរកឃើញវត្ថុតាង មួយចំនួនមានដូចជា សៀវភៅតារាងលេខឆ្នោត ចំនួន០១ក្បាល, ម៉ាស៊ីនគិតលេខ (កាស្យូ) ចំនួន០១គ្រឿង, ក្រដាសកន្ទុយលេខ០៣ដុំ ស្មើនឹង១១សន្លឹក, ប្រាក់រៀលចំនួន ៦ម៉ឺនរៀល, ក្រដាសកាបោន (កាគែ)ចំនួន០១សន្លឹក ។

មន្ត្រីនគរាលឲ្យដឹងទៀតថា កន្លងមកជនសង្ស័យឈ្មោះ នាង ចាន់នី ត្រូវបាន សមត្ថកិច្ចធ្លាប់កោះហៅ មកកាន់អធិការដ្ឋាននគរបាល ស្រុកចំការលើ ធ្វើការអប់រំ និងចុះកិច្ចសន្យា ចំនួន០២លើករួចមកហើយ ។

ប៉ុន្តែជនសង្ស័យ មិនរាងចាលហើយនៅតែបន្តប្រព្រឹត្ត មុខរបរខុសច្បាប់នេះ ទើបសមត្ថកិច្ចធ្វើការចាប់ខ្លួនតែម្តង។ ហើយជនសង្ស័យរួម និងវត្ថុតាងខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តកំពង់ចាម ដើម្បីចាត់ការទៅតាមនីតិវិធី ៕

សាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួន មេឆ្នោតម្នាក់ នៅស្រុកចំការលើ

សាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួន មេឆ្នោតម្នាក់ នៅស្រុកចំការលើ

សាលាដំបូង ខេត្តកំពង់ចាម សម្រេចឃុំខ្លួន មេឆ្នោតម្នាក់ នៅស្រុកចំការលើ