ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម


ដុំដែកធំៗចំនួនបីដុំ បានធ្លាក់«សង្កត់» លើប្រទេសវៀតណាម កាលពីចុងសប្ដាហ៍មុន។ ពីក្នុងចំណោម​ដុំដែក​មូល​ទាំង​នោះ មានដុំដែកមួយ ទំងន់ដល់ទៅ៤៥គីឡូក្រាម។ តើ​ដុំដែកទាំងនេះ មកពីណា?
ដុំដែលមូល ធ្លាក់នៅក្នុងតំបន់ភាគខាងជើង នៃប្រទេសវៀតណាម។ (រូបថតនគរបាល)

កាលពីចុងសប្ដាហ៍កន្លងទៅ ដុំដែកមូលៗ​ដ៏ចម្លែកចំនួនបីដុំ បានធ្លាក់ពីលើមេឃ ត្រូវបានកងទ័ពរបស់​ប្រទេស​វៀតណាម ប្រមូលបាន។ ដុំដែកទាំងនោះ បានធ្លាក់នៅក្បែរអូមួយ ក្នុងតំបន់ជាប់នឹងក្រុង «Tuyen Quan» ភាគ​ខាង​​ជើង នៃប្រទេសវៀតណាម។ ដុំដែកទាំងនេះ មានទំងន់ ពី ០,៥ ទៅដល់ ៤៥គីឡូក្រាម។ ដុំដែក​ដែល​តូច​ជាង​គេ ធ្លាក់​នៅលើដំបូលផ្ទះមួយ ដែលស្ថិតនៅកណ្ដាលចំការពោត ក្នុងតំបន់ដដែល។

អ្នកនាំពាក្យកងទ័ពវៀតណាម លោក វ៉ូ វាន់ទន់ (Vo Van Tuan) បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានបារាំង «AFP» ថា៖ «នៅមុនពេលរកឃើញ ដុំដែកទាំងនេះ កងទ័ពវៀតណាម មិនមានសកម្មភាពយោធាអ្វី សូម្បីបន្តិចឡើយ នៅក្នុងតំបន់នេះ»។

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម

ចម្លែក...

តើដុំដែកមូលទាំងនេះ ធ្លាក់ពីណា និងមានរឿងហេតុអ្វី? រឿងមួយដែលគេដឹងពិតប្រាកដ គឺដុំដែកមូលទាំងនេះ ផលិតនៅប្រទេសរ៉ូស្ស៊ី។ នេះគឺជាអ្វី ដែលអ្នកស៊ើបអង្កេតវៀតណាម បានប្រកាសឲ្យដឹង។ វាអាចជា​បំពង់​ផ្ទុក​ខ្យល់ ដែល​ជាផ្នែកមួយ នៃកាំជ្រួចអវកាស។

ក្រុមអ្នកស្រាវជ្រាវ មិនបានរកឃើញសារជាតិវិទ្យុសកម្ម ឬការបំផ្ទុះអ្វីមយយ នៅនឹងកន្លែងដែលដុំដែកទាំងនេះ ធ្លាក់ចំនោះទេ។ រហូតមកដល់ម៉ោងនេះ មិនមានដុំដែកណាផ្សេងទៀត ត្រូវបានប្រកាសទៀតឡើយ បើសូម្បី​ដំណឹង​ពីប្រទេស នៅជាប់ក្បែរខាងវៀតណាម ក៏មិនមានសូម្បីបន្តិច។ អញ្ចឹង... តើអាថ៌កំបាំងនៃដុំដែកទាំងនេះ នឹង​ស្ថិត​ជារៀងរហូតឬ?

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម

លោក ង្វៀង ខាវសឺន (Nguyen Khoa Son) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលស្រាវជ្រាវ អវកាស និងបច្ចេកវិទ្យា​វៀតណាម បានអះអាងប្រាប់​ទីភ្នាក់ងារដដែលថា៖ «ដុំដែលទាំងនេះ អាចជាលទ្ធផល (ផ្នែកមួយ) នៃការ​បង្ហោះ​ផ្កាយរណប ដែលមិនទទួលបានជោគជ័យ»៕

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម

ដុំដែក​មូលៗ​បី ធ្លាក់​ពី​លើ​មេឃ នៅ​វៀតណាម