ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

មនុស្សគ្រប់រូប ត្រូវបានទទួល រងផលប៉ះពាល់ ពីការរលាកស្បែក ដោយសារពន្លឺ ព្រះអាទិត្យ។ នេះដោយសារ តែមកពីការ ជះពន្លឺព្រះអាទិត្យ មកប៉ះនឹង ស្រទាប់ស្បែក របស់យើង អាចបណ្តាល អោយកើតការ រលាកស្បែក ជាដើម។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

នៅថ្ងៃនេះ ផ្ទាល់ផងដែរ យើង សូមណែនាំពី ឱសថធម្មជាតិ មួយចំនួន មកបង្ហាញដល់ ប្រិយមិត្ត ដើម្បី ការពារ ក៏ដូចជាព្យាបាល ពីការរលាក ដែលបណ្តាល មកពីការ រលាកស្បែក ដោយសារពន្លឺ ព្រះអាទិត្យ។

ឱសថទាំងនោះរួមមាន៖

  • ទឹកដោះគោ៖ យកកន្សែងទន់មក ជ្រលក់នឹងទឹកដោះគោ រួចហើយយក មកត្រាំនៅ កន្លែងរលាកនោះ រយៈពេល 20 នាទី។ ព្រោះទឹកដោះគោ អាចជួយអោយ ស្បែកត្រជាក់ និងផ្តល់សំណើម ដល់ស្បែក។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ថង់តែ៖ វាមានផ្ទុកអាស៊ីត tannic ដែលអាចជួយអោយ ស្បែកមិនឈឺចាប់។ វិធីព្យាបាល យកថង់តែណា ដែលសើម រួចយកមកដាក់ នៅកន្លែង រលាកនោះ ជាការស្រេច។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ប្រទាលកន្ទុយក្រពើ៖ ប្រទាលកន្ទុយក្រពើ ជាឱសថដ៏ល្អបំផុត ក្នុងការព្យាបាល ការរលាក ដោយគ្រាន់តែចិត សំបកចេញ រួចមកបិទ ជាការស្រេច។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ទឹក៖​ ជានិច្ចកាល ​នៅពេល ស្បែករបស់យើង ត្រូវពន្លឺព្រះអាទិត្យ ហើយនោះ វានឹងទទួល បានខ្សោះជាតិទឹក និងធ្វើអោយស្បែក បានក្លាយ ទៅជាប្រៃ។ ដូច្នេះ មុនពេលចេញ ដំណើទៅណា មកណានោះ គប្បីទទួលទានទឹក អោយបាន គ្រប់គ្រាន់ ដើម្បីចៀសវាង ស្បែកមាន ប្រតិកម្មជាមួយនឹង ពន្លឺព្រះអាទិត្យ។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ថ្នាំដុសធ្មេញ៖ យកថ្នាំដុសធ្មេញ មកលាបនៅកន្លែង រលាកនោះ ជាការស្រេច។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ទឹកឃ្មុំ៖ ជាថ្នាំសំលាប់ មេរោគធម្មជាតិ ដែលជួយការពារ ការរលាកពីការ ឆ្លងមេរោគ ព្រោះវាមានតុល្យភាព pH ពីធម្មជាតិដែលអាច ស៊ូទ្រាំទៅនឹង បាក់តេរី។ ដូច្នេះនៅពេល លាបលើស្បែក ​វាអាចសម្លាប់ បាក់តេរី ឫការឆ្លងមេរោគ, ជួយបំបាត់ ការឈឺចាប់ និងធ្វើអោយ ការរលាក ឆាប់ជាសះស្បើយ។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ប្រេងដូង៖ ជាប្រភពល្អ មួយនៃវីតាមីន E និងផ្ទុកអាស៊ីតខ្លាញ់ ដែលអាច ប្រឆាំងនឹង បាក់តេរី​និងជួយរក្សាការរលាក ពីការឆ្លងមេរោគ។ វិធីប្រើប្រាស់ យកប្រេងដូង មកលាយជាមួយ ទឹកក្រូចឆ្មារ រួចមកលាប ជាកាស្រេច។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • វីតាមីន C និង E៖ វីតាមីន C ជួយជំរុញការព្យាបាលមុខរបួល និងផលិតនៃ collagen ធ្វើអោយស្បែកថ្មី​ រីឯវីតាមីន E មានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលជួយជួសជុលនិងការពារស្បែករបស់អ្នក។

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

ប្រសិនជាប្រិយមិត្ត មានបញ្ហាសើស្បែក ដោយសារបញ្ហាមកពីពន្លឺព្រះអាទិត្យនោះ អាចអនុវត្តន៍ ឱសថតាមបែបធម្មជាតិ ដែលបានបង្ហាញខាងលើនេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ឱសថ​ធម្មជាតិ​ដ៏​ល្អ​ក្នុង​ការ​ព្យាបាល​ពី​ការ​រលាក​ស្បែក​ដោយ​សារ​ពន្លឺ​ព្រះអាទិត្យ!

  • ដោយ: Sambath
  • 1:02 AM, 24 January
  • ប្រភព: RD
  • Tag: សុខភាព