ប្តូរ​ស្ទីល App Switcher ទៅ​ជា​រាង Grid ដើម្បី​ងាយ​ស្រួល​ឆ្លាស់​កម្មវិធី ជា​មួយ​នឹង Tweak មួយ​នេះ! (iOS8 ក៏តម្លើងបានដែរ)

ដោយសារតែ ពេលខ្លះ App Switcher បង្ហាញតែកម្មវិធី មួយផ្ទាំងៗ និងមានទ្រង់ទ្រាយ តូចពេក ជាហេតុធ្វើអោយ ពេលខ្លះ ពិបាកក្នុងការចុច ឬចុចខុសកម្មវិធី ជាដើម ហើយបើសិនជាមាន ប្រិយមិត្ត ដែលប្រើប្រាស់នូវ iPhone ដែលមានអេក្រង់តូច ដូចជា iPhone 4, 4S, 5 ឬ 5S ទៀតនោះ នឹងរឹតតែ មានអារម្មណ៍ ពិបាកជាក់ជាមិនខាន។

ប្តូរ​ស្ទីល App Switcher ទៅ​ជា​រាង Grid ដើម្បី​ងាយ​ស្រួល​ឆ្លាស់​កម្មវិធី ជា​មួយ​នឹង Tweak មួយ​នេះ! (iOS8 ក៏តម្លើងបានដែរ)

ហេតុដូច្នេះហើយ ដើម្បីដោះស្រាយបញ្ហាបាននោះ យើងនឹងណែនាំ ប្រិយមិត្តទាំងអស់គ្នានូវ Tweak មួយប្រភេទ ដើម្បីជួយអោយ ការប្រើប្រាស់ App Switcher កាន់តែប្រសើរឡើងវិញ។ ចំពោះ Tweak នេះដែរ មានឈ្មោះថា “Griddy” បញ្ចេញអោយប្រើប្រាស់ តាំងពីជំនាន់ iOS8 ម្ល៉េះ តែដោយសារតែ វាទើបនឹង Update អោយ support នៅលើ iOS9 នោះ ហេតុដូច្នេះហើយ ទើបខេមបូ យកវាមកបង្ហាញ ម្តងទៀត តែម្តងទៅ។

ប្តូរ​ស្ទីល App Switcher ទៅ​ជា​រាង Grid ដើម្បី​ងាយ​ស្រួល​ឆ្លាស់​កម្មវិធី ជា​មួយ​នឹង Tweak មួយ​នេះ! (iOS8 ក៏តម្លើងបានដែរ)

សម្រាប់ការតម្លើង Tweak នេះដែរ គឺមិនសូវជា រញ៉ៃរញ៉ៃប៉ុន្មានឡើយ គឺគ្រាន់តែ លោកអ្នក ធ្វើការបន្ថែម Source មួយ រួចនឹងអាច ទាញយកដោយ ឥតគិតថ្លៃបានហើយ។ ដើម្បីអោយកាន់តែច្បាស់នោះ សូមតាមដាន ជាមួយនឹង ខេមបូទាំងអស់គ្នា!!!

តម្រូវការ

  • iPhone/iPad ដើរដោយ iOS8/9 ហើយបាន Jailbreak និងតម្លើង Cydia ជាស្រេច

វិធីសាស្រ្ត

  • ចូលទៅកាន់ Cydia រួចធ្វើការបន្ថែម Source “repo.biteyourapple.net”
  • ចូលទៅកាន់ កន្លែងស្វែងរក រួចវាយពាក្យ “Griddy” និងធ្វើការតម្លើង
  • ពេលតម្លើង សូមចុចពាក្យ Restart Springboard រួចវានឹង ដំណើរការ ដោយស្វ័យប្រវត្តិ តែម្តង (ទីតាំងកំណត់ស្ថិតនៅក្នុង Settings > Griddy)

សម្រាប់ពត៌មានលម្អិត អំពីការប្រើប្រាស់ សូមទស្សនាវីដេអូ ខាងក្រោមនេះ៖

ពេលដែល លោកអ្នកបានតម្លើង Tweak មួយនេះចប់ហើយនោះ បញ្ហាដែលធ្លាប់តែមាន នៅពេលប្រើប្រាស់ App Switcher នឹងលែងមានទៀតហើយ ព្រោះអី Tweak មួយនេះ ជួយអោយ App Switcher បង្ហាញផ្ទាំង ឃ្លាតពីគ្នា ងាយស្រួលក្នុងការចុច ប្រើប្រាស់តែម្តង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

ប្តូរ​ស្ទីល App Switcher ទៅ​ជា​រាង Grid ដើម្បី​ងាយ​ស្រួល​ឆ្លាស់​កម្មវិធី ជា​មួយ​នឹង Tweak មួយ​នេះ! (iOS8 ក៏តម្លើងបានដែរ)

  • ដោយ: Mai
  • 1:26 AM, 24 January
  • ប្រភព: iPhonehacks
  • Tag: ចំណេះដឹងទូទៅ