រឿង សោភ័ណ្ឌជួបKhum Phath និង ពេជ្រ ម្ទេសខ្មាំងជួប Kang Sak

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន Ganzberg របស់ SEA-TV ព្រឹក​ថ្ងៃទី​២៤​មករា​អ្នក​ប្រដាល់​កម្ពុជា ២ រូប​គឺ​ពេជ្រ ម្ទេស​ខ្មាំង​ក្លិប​អា​រុណ​រះ​កីឡា និង អ្នក​ប្រដាល់​រឿង សោ​ភ័​ណ្ឌ​ក្លិប​ម្កុដ​រាជសីហ៍​បាន​ត្រៀមខ្លួន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ថៃ​។​

​    ​ពេជ្រ ម្ទេសខ្មាំង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Kang Sak ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤គីឡូក្រាម ។​

​     ​ម្ទេសខ្មាំង​ជា​អ្នក​ប្រដាល់​មួយរូប​ដែ​ធ្លាប់​ជាប់​ជា​អ្នក​ប្រដាល់​ ជម្រើសជាតិ​ខាង​ប្រដាល់​សាកល​តែ​គេ​អាច​ប្រើ​ជង្គង់ កែង និង​ស្នៀត​ទាត់​បានល្អ ។ អ្នក​ប្រដាល់​រូបនេះ​មា​ន្រ​វ​ត្តិ​ប្រកួត​ចំនួន​៧៦​ដង ឈ្នះ ៧០​ដង ចាញ់​៥​ដង និង​ស្មើ​ពិន្ទុ ១ ដង ។​គេ​ជា​អ្នក​ប្រដាល់​មួយរូប​ដែល​តែងតែ​ឈ្នះ​អ្នក​ប្រដាល់​បរទេស​ជានិច្ច ។

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ Kang Sak វិញ​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​តែបើ​តាម​ប្រវត្តិ​ប្រកួត​ដែល​ ផដ្ល់​ឲ្យ​ដោយ​អ្នកចាត់ចែង​ប្រដាល់​របស់ SEA-TV នោះបាន​ឲ្យ​ដឹងថា​គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៦៥​ដង ឈ្នះ​៥៤​ដង ចាញ់​១០ ដង និង ស្មើ​ពិន្ទុ ១ ដង ។​

​    ​គេ​មិនដឹងថា​តើ​អ្នក​ប្រដាល់​រូបនេះ​មាន​របៀប​វ៉ៃ​យ៉ាងណា​នោះឡើយ​តែ​កា​មក ​ស្រុក​ខ្មែរ​ជា​លើកដំបូង​នេះ​គេ​ ត្រូវការ​ជ័យជំនះ​ជា​ចាំបាច់ ។​ចាំមើល​តើ​គេ​អាច​យកឈ្នះ​ពេជ្រ ម្ទេសខ្មាំង​បាន​ឬទេ ?

​    ​រឿង សោ​ភ័​ណ្ឌ ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Khum Phath ដែល​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩ គីឡូក្រាម ។​

​     ​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ឆ្វេង​ហើ​ជារឿយៗ​គេ​ប្រើ​កណ្ដាប់ដៃ និង កែង​ផ្ដួល​គូប្រកួត អ្នក​ប្រដាល់​ រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៩​ដង ឈ្នះ​១២៦​ដង ចាញ់​១៩​ដង ស្មើ​ពិន្ទុ ២ ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Khum Phath វិញ​នេះ​ជា​លើកដំបូង​ហើយ​ដែល​គេ​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​គេ​មិនបាន​ដឹងថា​ អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​បែបណា​នោះទេ​។ អ្នក​ប្រដាល់​ថៃ​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន ១០៩ដង ឈ្នះ​៨៨ ដង ចាញ់​១៨ ដង ស្មើ​ពិន្ទុ ៣ ដង ។​

​    ​រឿង សោ​ភ័​ណ្ធ និង Khum Phath នរណា​ជា​អ្នកមាន​សមត្ថភាព​ដណ្ដើម​ជ័យជំនះ​ពី​ការប្រកួត​នេះ ? គួរ​បញ្ជាក់ថា​សម្រាប់​គូ​នេះ​អាច​ប្រកួត​មិនបាន ៥ ទឹក ។​

​    ​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ឃួន គីម ក្លិប​សាន់​យ៉ាន់​នាគា ប្រកួត​ជាមួយ​រៀវ ចំណាប់​ក្លិប​កងយោធពល​ខេមរភូមិន្ទ ក្នុង​ប្រភេទ​ទម្ងន់​៥១ គីឡូក្រាម ។ ជា ប្រយុទ្ធ ក្លិប​អមតៈ​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រ​ដាល់​ប៉ ឡាំ​ពី​ក្លិប​អេ​ភូ​ថង​កីឡា ។​