យុគ យក្សផ្លែមានឱកាសប្រកួតជាមួយថៃ នៅSEA-TV

ភ្នំពេញ:  ​ភ្នំពេញ​:​អ្នក​ប្រដាល់​យុគ យក្ស​ផ្លែ​ក្លិប​អប់រំ​កាយ​ខេត្តបាត់ដំបង​មានឱកាស​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ថៃ​បន្ទាប់​ពី​គេ​ក្លាយជា​អ្នក​ប្រដាល់​ដែល​ធ្វើ​ឲ្យ​គេ​ ចាប់អារម្មណ៍​នោះ ។​

​    ​នៅ​រសៀល​ថ្ងៃទី​២៤​មករា​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​ត្រូវបាន​ផ្គូរ​ផ្គង ​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ MIKE លើស​ង្វៀន Cambodia Beer របស់ SEA-TV ។​

​    ​យក្ស​ផ្លែ​ជា​អ្នក​ប្រដាល់​មួយរូប​ដែលមាន​ចិត្តធំ​កលល្បិច​ល្អ​ហើយ​នៅលើ​ សង្វៀន​គេ​មិនដែល​ទុក​ឱកាស​ឲ្យ​គូប្រកួត​ឡើយ ។ បើ​ស៊ី​បាន​គេ​បញ្ចប់​ភ្លាមៗ​តែបើ​គេ​ខ្លាំង​ក៏​គេ​ក្លាហាន​ក្នុងការ​ វាយប្រហារ​ដែរ​គេ​មិន​ខ្វល់​ពី​រឿង​បរាជ័យ​គឺ​ឡើង​រេញ​ត្រូវតែ​ប្រកួត ។​
​     ​អ្នក​ប្រដាល់​កម្ពុជា​រូបនេះ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១៣៩​ដង ឈ្នះ​១២២​ដង ចាញ់​១២​ដង ស្មើ​ពិន្ទុ ៥ ដង និង​វាយ​ គូប្រកួត​ឲ្យ​សន្លប់​បាន​៥​ដង ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ MIKE​វិញ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​បាន​ម្ដង​ដែរ​គេ​មាន​របៀប​វ៉ៃ​ ល្អ រហ័សរហួន និង​ការពារ​ក៏​មិន​អន់​ដែរ ។ MIKE មាន​ប្រវត្តិ​ប្រកួត​ចំនួន​៨៩ ដង ឈ្នះ​៦៩ ដង ចាញ់​១៦​ដង ស្មើ​ពិន្ទុ​៣​ដង ។​

​    ​ចាំមើល​ការប្រកួត​នេះ​ជ័យជំនះ​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​យុគ យក្ស​ផ្លែ ឬ ក៏​ធ្លាក់​ទៅក្នុង​កណ្ដាប់ដៃ​អ្នក​ប្រដាល់​ ថៃ MIKE ?

​     ​ឃីម ឌី​ម៉ា​ក្លិប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ Phayak Noy ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០​គីឡូក្រាម  ។​

​    ​ឌី​ម៉ា​ធ្លាប់ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​តែមួយ​រយៈ​នេះ​គេ​ ហាក់ដូចជា​មានការ​ធ្លាក់​ចុះ​ច្រើន ។ គេ​មាន​ស្នៀត​វ៉ៃ​ល្អ និង រហ័សរហួន ។ ការវាយលុក និង ការពារ​ល្អ និង​រហ័ស​ដូចគ្នា ។ ឌី​ម៉ា​មាន​ប្រវត្តិ​ប្រកួត​ចំនួន ៧២​ដង ឈ្នះ​៦១ ដង ចាញ់​៩ ដង និង ស្មើ​ពិន្ទុ ២ ដង ។ ជង្គង់ និង កែង​ជា​អាវុធ​ពិសេស​របស់​ឌី​ម៉ា​សម្រាប់​ផ្ដួល​គូប្រកួត ។​

​    ​ចំពោះ​អ្នក​ប្រដាល់​ថៃ Phayak Noy​វិញ​គេ​ពុំ​ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន SEA-TV ទេ ។ គេ​ជា​អ្នក​ប្រដាល់​ ដែល​ខ្លាំង​មួយរូប​ដែលមាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៤​ដង ឈ្នះ ៧៩​ដង ចាញ់ ២៤​ដង ស្មើ​ពិន្ទុ ១ ដង ។ ការប្រកួត​នេះ​នរណា​ឈ្នះ​នរណា​ចាញ់ ?

​    ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ​ឡៅ ផា​នាថ​ក្លិប​ម្កុដ​រាជសីហ៍​ប្រកួត​ជាមួយ​ប៊ិ​ត ប៊ុនធឿន​ក្លិប​តា​ ព្រហ្ម​មានជ័យ និង ស៊ូ ពី​ក្លិប​ពោធិ៍​ជ័យ​កីឡា ប្រកួត​ជាមួយ​គង់ វិចិត្រ ក្លិប កងពលតូច​លេខ ៧០ ។​