ថ្ងៃទី២៤មករានេះនរណាជួបសំណាងល្អ ?

ភ្នំពេញ: ភ្នំពេញ​:​សម្រាប់​ថ្ងៃទី​២៤​មករា​នេះ​ក្នុង​ព្រឹត្តិការណ៍ TIFFY Super Fight លើស​ង្វៀន TIFFY ARENA​របស់​ TV5 នឹងមាន​អ្នក​ប្រដាល់ ២ រូប​ទៀត​នឹងត្រូវ​ដើរចេញ ។​

​    ​នួន ភិ​រក្ស​ក្លិប​តា​ព្រហ្ម​មានជ័យ​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡូញ វ៉ាន់ឌី​ក្លិប​ពន្លឺ​វិបុល​រិទ្ធី ។ ពួកគេ​ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដូចគ្នា​តែ​ពួកគេ​ហាក់ដូចជា​ឆាប់​ទទួលបាន​ នូវ​ការគាំទ្រ​គ្រាន់បើ ។​

​    ​របៀប​វ៉ៃ​របស់​ពួកគេ​ល្អ​តែ​ពួកគេ​ហាក់ដូចជា​ចូលចិត្ត​ចំណាយ​កម្លាំង​ ខ្ជះខ្ជាយ​ជាហេតុ​ធ្វើ​ឲ្យ​កម្លាំង​របស់គេ​ឆាប់​ស្រុតចុះ​បន្ទាប់ពី​ពួកគេ​ ឆ្លង​ផុត​ទឹក​ទី ៣ នោះ តែ​ក្នុងការ​ប្រកួត​របស់​ពួកគេ​ភាគច្រើន​គឺ​វ៉ៃ ៥ ទឹក​ពេញ ។ ការ​ប្រ​ កួត​នេះ​អ្នកចាញ់​ត្រូវ​ហាលអាវ ឯ អ្នកឈ្នះ​បាន​ឡើង​ប្រកួត​វគ្គ​បន្ត​ដែលមាន​កីឡាករ​ចំនួន ១៦​នាក់​ទៀត ។​

​     ​ចាំមើល​រវាង​នួន ភិ​រក្ស និង ឡូញ វ៉ាន់ឌី នរណា​ជា​អ្នកដើរ​ចេញ​ហើយ​នរណា​ជា​អ្នក​ដណ្ដើមបាន​កៅអី​ដើម្បី​ឡើង​ប្រកួត​ វគ្គ​បន្ត​ដែល​តម្លៃ​ខ្លួន​កាន់តែ​កើន​នោះ ។​

​    ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ​ព្រីម ព្រេ​ម​ក្លិប​បាគង​មាន​រិ​ទ្ធ ខេត្តសៀមរាប ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សល់​ ប៊ុន​អ៊ី​ម​ក្លិប​កុសល​កីឡា ។​

​     ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​សុទ្ធតែ​ត្រូវការ​ឈ្នះ​ដូចគ្នា​ព្រោះ​បើ​ចាញ់​គឺ​ហាលអាវ តែបើ​ឈ្នះ​គឺ​បាន​ឡើង​ប្រកួត​បន្ត​វគ្គ​១៦​នាក់​ចុងក្រោយ ។​ជា​អ្នក​ប្រដាល់​ដែល​មិនសូវមាន​ឈ្មោះ​បោះ​សម្លេង​ដូចគ្នា​នោះ​កេ​មិនដឹងថា ​នរណា​ជា​អ្នក​មាន​សមត្ថភាព​ក្នុងការ​ដណ្ដើម​ជ័យជំនះ​នោះទេ ។​

​    ​ទាំង​ប៊ុន​អ៊ី​ម ទាំង​ព្រីម ព្រេ​ម​សុទ្ធតែ​មិនសូវ​ច្បាស់​ក្នុង​ចិត្ត​រៀងៗ​ខ្លួន​ទោះបីជា​ពួកគេ​បាន​ និយាយ​កម្លា​ចិត្ត​ខ្លួន​ឯង​ថា​ត្រូវតែ​ឈ្នះ​ក៏ដោយ ។​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ដើរ​ចេញពី​ការប្រកួត​ហើយ​នរណា​ដណ្ដើមបាន​កៅអី​ដើម្បី​ឡើងទៅ​ ប្រកួត​វគ្គ​១៦​នាក់​ចុងក្រោយ ។​

​    ​ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍ TIFFY Super Fight វិញ​នោះ​អ្នក​ប្រដាល់​សេង កំសត់​ក្លិប​គី​សែ​មាន​រិ​ទ្ធ និង ងួន គា​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប្រកាស​ប្រកួត​គ្នា​ម្ដងទៀត​ដើម្បី​ជម្រះ​ មន្ទិលសង្ស័យ​ដែល​កន្លងមក​ពួកគេ​តែងតែ​ឈ្នះ ចាញ់​ទៅវិញទៅមក​នោះ ។​

​     ​កំសត់​ចិត្តធំ និង ពូកែ​ឌឺ ឯ ងួន គា​កណ្ដាប់ដៃ​របស់គេ​អស្ចារ្យ​ណាស់​មិនតែប៉ុណ្ណោះ​ចិត្ត​របស់គេ​ក៏​មិនតូច​ ដែរ​ហើយ​ការជួប​លើក​នេះ​គេ​ជឿថា​ពួកគេ​នឹង​វ៉ៃ​គ្នា ៥ ទឹក​ទៀត​ឯ រឿង​ចាញ់​-​ឈ្នះ​មិនអាច​និយាយ​មុន​បានទេ ។​

​    ​ប្រាក់ វិឆ័យ​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ប្រកួត​ជាមួយ​តាំង សីហា​ក្លិប​កងពលតូច​លេខ​៧០ ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​