វិធី​ធ្វើ​ : ភ្លា​បង្កង​

Doliprane TVC

*​គ្រឿងផ្សំ​
– បង្កង ១០ ក្បាល
– គល់​ស្លឹកគ្រៃ ៣ គល់​
– ស្លឹក​ក្រូចសើច ៣ សន្លឹក​
– ខ្ទឹមក្រហម ៥ មើម​

– ម្ទេស ១០ គ្រាប់​
– ទឹកត្រី ២ ស្លាបព្រា​កាហ្វេ​
– ស្ករស ១ ភាគ ៤ ស្លាបព្រា​កាហ្វេ​
– ទឹកស៊ីអ៊ីវ​ស ១ ស្លាបព្រា​បាយ​
– ក្រូចឆ្មារ ២ ផ្លែ​

– ជីរអង្កាម ១ ទង​
– ជីររណារ ១ ដើម​
– ដើម​ខ្ទឹម ១ ដើម​
– ទឹកស្អាត ១ កូនចាន ។​

*​វិធី​ធ្វើ​
១ – ហាន់​គល់​ស្លឹកគ្រៃ ២ គល់ ស្លឹក​ក្រូចសើច និង ខ្ទឹម ក្រហម​ជា​កង់​ស្តើងៗ ទុក​មួយអន្លើ ។
២ – ហាន់​ជីររណារ និង ដើម​ខ្ទឹម​ឱ្យ​គ្រើម​ល្មម​ទុក​ដោយឡែក ។
៣ – ដាំទឹក​ឱ្យ​ពុះ ដំគល់​ស្លឹកគ្រៃ​ដាក់ចូល រួច​ស្រុស​បង្កង​ឱ្យ​ស្ទើរ​ឆ្អិន យកមក​ដាក់​ភាជន៍​ត្រៀម​ញ៉ាំ ។

៤ – ដាក់​គ្រឿងផ្សំ​ដែល​ត្រៀម​រួច​ចូល​ភាជន៍​សម្រាប់​ញ៉ាំ និង ដំ​ម្ទេស​ឱ្យ​បែក​ដាក់ចូល ថែម​ទឹកត្រី ស្ករស ទឹកស៊ីអ៊ីវ ទឹកក្រូច​ឆ្មារ​ក្រឡុក​ច្របល់​តិចៗ​ឱ្យចូល​ជាតិ ភ្លក្ស​រសជាតិ​ត្រូវមាត់ ហើយ​សឹម​ដួស​ដាក់​ចាន​តុបតែង​ដោយ​ស្លឹក​ជីរអង្កាម ។
**​ការដាក់​គល់​ស្លឹកគ្រៃ​ដំ​ក្នុង​ទឹក​ស្រុស​បង្កង ធ្វើឱ្យ​បង្កង​មិនធុំ​ក្លិនឆ្អាប ៕