បែកធ្លាយ មេព្រៃស្រុកមេមត់ វាស់ឈើ នៅឃ្លាំងឧកញ៉ាខ្នា ចេញលទ្ធផលតិចជាង ការវាស់វែង របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ដូចមេឃនិងដី

ខេត្តត្បូងឃ្មុំ ៖ តាមប្រភពព៍ត័មាន បានខ្សឹបអោយ កំណើតថ្មីដឹងថា ក្រោយធ្វើ ការព័ទ្ធនិងចូលឆែកឆេរនៅក្នុងឃ្លាំងស្តុកឈើដ៍ធំរបស់លោកឧកញ៉ាលឹមប៊ុណ្ណា ហៅខ្នាស្ថិតនៅចំណុចបបោះឃុំដារស្រុកមេមត់ខេត្តត្បូងឃ្មុំការវាស់វែងត្រូវបាន បញ្ចប់ហើយ ដោយលទ្ធផល នៃការវាស់វែងរបស់មេព្រៃស្រុកមេមត់ ដែលមាន លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ ដែលជាម្ចាស់ ទឹក ម្ចាស់ដី និងរបស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ខុសគ្នាដូចមេឃនិងដី ។

តាមប្រភពព៍ត័មានបានរៀបរាប់បន្តថាក្រោយធ្វើការព័ទ្ធនិងចូលឆែកឆេរនៅក្នុង ឃ្លាំងស្តុកឈើដ៍ធំ របស់របស់លោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា របស់កម្លាំង សមត្ថកិច្ចចម្រុះ រួមមានកម្លាំងអាវុធហត្ថ កម្លាំងនគរបាល និងមន្ត្រី រដ្ឋបាល ព្រៃឈើ ខេត្តត្បូងឃ្មុំ ជាច្រើននាក់ ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តត្បូងឃ្មុំ លោក ហៀង សុភក្ត្រ កម្លាំងរបស់មេព្រៃស្រុកមេមត់ ដែលមាន លោក លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ ក៏ចាប់ផ្តើម ធ្វើការ វាស់វែងពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ ជាលទ្ធផល រដ្ឋបាល ព្រៃឈើមេមត់បានវាស់ឃើញឈើនៅក្នុងឃ្លាំងនោះសរុបចំនួន៨៥០ម៉ែត្រគីប។

ដោយផ្ទុយស្រឡះពីលទ្ឋផលវាស់វែង របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃ ឈើក្រោមការបញ្ជាពីនាយឧត្តមសេនីយ៍ សៅ សុខា ឲ្យគណៈកម្មការបង្កើត ក្រុមធ្វើការវាស់វែងដោយមានកម្លាំងអាវុធហត្ថចូលរួម នៅថ្ងៃទី២១ និង២២ ខែ មករា ជាលទ្ធផលគេបានរកឃើញឈើ ប្រណីតនៅក្នុងឃ្លាំងនោះ មានរហូត ដល់ ទៅ ៣ ០៨៤ ម៉ែត្រគីប ឯណោះ។

ប្រភពបន្តថា ក្រោយពីការវាស់វែងឈើ នៅក្នុងឃ្លាំងតែមួយ ចុះធ្វើការវាស់វែង ដោយកម្លាំងផ្សេងគ្នាតែចេញលទ្ឋផលឃើញខុសគ្នាដូចមេឃនិងដីដោយកម្លាំង របស់មេព្រៃស្រុកមេមត់ ដែលមានលោក លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ វាស់ឃើញឈើ សរុបចំនួន ៨៥០ម៉ែត្រគីប។ តែផ្ទុយទៅវិញ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ វាស់ឃើញឈើសរុប ៣០៨៤ ម៉ែត្រគីប គឺច្រើនជាងឆ្ងាយណាស់ ។ តើមានន័យដូចម៉្តេចទៅ ? តើមានអាថ៍កំបាំង ស៊ី ជម្រៅអ្វី រវាងលោកឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា និងកម្លាំង មេព្រៃស្រុកមេមត់ ដែលមានលោក លោក ងី វីរៈ នាយខណ្ឌរដ្ឋបាលព្រៃ ឈើខេត្ដត្បូងឃ្មុំ បានជាវាស់វែងឈើនៅក្នុងឃ្លាំងស្តុកឈើ ដ៍ធំរបស់ឧកញ៉ា លឹម ប៊ុណ្ណា ហៅខ្នា ចេញលទ្ឋផលតិចជាង គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ គឺខុសគ្នាដូច មេឃនិងដី បែបនេះ ៕

បែកធ្លាយ មេព្រៃស្រុកមេមត់ វាស់ឈើ នៅឃ្លាំងឧកញ៉ាខ្នា ចេញលទ្ធផលតិចជាង ការវាស់វែង របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ដូចមេឃនិងដី

បែកធ្លាយ មេព្រៃស្រុកមេមត់ វាស់ឈើ នៅឃ្លាំងឧកញ៉ាខ្នា ចេញលទ្ធផលតិចជាង ការវាស់វែង របស់គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើ ដូចមេឃនិងដី