គួរ​បារម្ភ​អត់បើ​កូនតូច​អ្នក​ត្អើក​ញឹក​?

គួរ​បារម្ភ​អត់បើ​កូនតូច​អ្នក​ត្អើក​ញឹក​?

​នៅពេល​ដែល​ទារក​ទើប​នឹង​កើត​ត្អើក ធម្មតា​ឪពុកម្តាយ​តែងតែ​បារម្ភ ឬ​ច្រឡំ​ថា​ធ្វើ​អ្វី​ផ្សេង​ដើម្បី​ជួយ​គេ​។ ប៉ុន្តែ​ចូរ​យល់​ថា ការ​ត្អើក​គឺជា​រឿង​ធម្មជាតិ ហើយ​កូន​អ្នក​កំពុងតែ​ធ្វើ​រឿងនេះ​ដូច​តាំងពី​គេ​នៅ​ក្នុង​ពោះ​ម្ល៉េះ (​ចាប់ពី​ត្រីមាស​ទី​ពីរ​ឡើងទៅ​)​។ ថ្វី​បើ​រឿង​នេះ​ធ្វើឱ្យ​អ្នក​បារម្ភ​មែន​នោះ តែ​វា​មិនមែន​ជា​បញ្ហា​ពិតប្រាកដ​ចំពោះ​កូន​អ្នក​ឡើយ​។

អ្វី​ទៅ​ជាការ​ត្អើក​?
វា​គឺជា​ការ​កន្ត្រាក់​របស់​សាច់ដុំខ័​ណ្ឌ​រវាងទ្រូង និង​ពោះ ដែល​ស្ថិតនៅក្រោម​សួត  និង​មាន​នាទី​ក្នុង​ការធ្វើឱ្យ​ដកដង្ហើម​ដែរ​។ នៅពេល​សាច់ដុំ​មួយ​នេះ​កន្ត្រាក់ វា​នឹង​បត់​ខ្សែសម្លេង ដូច្នេះ​ទើ​បង្កើតបាន​ជា​សម្លេង​ត្អើក​កើតឡើង​។

ហេតុអ្វី​បានជា​អញ្ជឹង​?
ការ​ត្អើក​មាន​ហេតុផល​របស់​វា​ច្រើនណាស់ តែ​ភាគច្រើន​កើតឡើង​ដោយសារ​ការ​លេប​ខ្យល់​ក្នុងពេល​ញ៉ាំ​អាហារ តឹង​ពោះ ឬ​អាច​ដោយសារ​បញ្ហា​ធ្ងន់ធ្ងរ​មួយ​ចំនួន​ដែរ​ដូចជា ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ ឬ​មាន​បញ្ហា​ផ្លូវដង្ហើម​។

តើ​អ្នក​គួរ​ធ្វើ​អ្វី​ខ្លះ​ទៅ​?

  • ​កុំ​ភ័យ​អ្វី​ទាំងអស់​
  • ​ជាធម្មតា ការ​ត្អើក​នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួនឯង​។ យ៉ាងណាមិញ ចូរ​ផ្តល់​ផា​សុកភាព​ដល់​កូន ដោយ​ធ្វើឱ្យ​គេ​ភើ​រ​។​
  • ​ចូរពរ​កូនឡើង ហើយ​ដាក់​ចង្ការ​គេ​កល់​លើ​ស្មា​របស់​អ្នក​។ អ្នក​អាច​ម៉ាស្សា​ខ្នង​របស់គេ​ពីក្រោម​ឡើង​ទៅលើ​ដើម្បី​ជួយ​ឱ្យ​គេ​ភើរ​។
  • ​ក្នុងករណី​ដែល​កូន​ត្អើក​ពេល​កំពុង​បៅ ចូរ​ចំណាយ​ពេល​សម្រាក​មួយ​ភ្លេតសិន ហើយ​ចាំ​ឱ្យ​គេ​បៅ​ម្តងទៀត​។
  • ​ដើម្បី​បង្កា​រការ​ត្អើក​ញឹកញាប់ ចូរ​ឱ្យ​កូនបៅ​តិចៗ តែ​ច្រើន​ដង​។
  • ​បើសិនជា​បំបៅកូន​ដោយ​ដប​ទឹកដោះគោ ចូរ​ប្រាកដថា ឱ្យ​គេ​សម្រាក​ក្នុង​រយៈពេល ២ ទៅ​៣​នាទី​ម្តង​។

​ពេល​ដែល​ត្រូវ​បារម្ភ​

  • ការ​ត្អើក​ញឹកញាប់​អាច​ជា​សញ្ញា​របស់​ជំងឺ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​។ បើសិន​ជា​កូន​ត្អើក​ញឹក ក្រោយ​ពី​បៅ​ម្តងៗ ឬ​ពីរ ទៅ​បី​ដង និង​មាន​រយៈពេល​ច្រើន​ម៉ោង​មែន​នោះ ចូរ​នាំ​គេ​ទៅ​ជួប​គ្រូពេទ្យ​។​
  • ​ការ​ត្អើក​ញឹកញាប់​បំផុត​ក៏​អាច​ជា​សញ្ញា​បញ្ជាក់​អំពី​បញ្ហា​ផ្លូវដង្ហើម​ដែល​ត្រូវ​ការយកចិត្តទុកដាក់​ដែរ៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី24  មករា ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។