Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

Liverpool, Spurs, Leceister និង Watford សុទ្ធ​តែ​ឈ្នះ​នៅ​ Premier League ​យប់​មិញ ប៉ុន្តែ Manchester United ​បាន​​ភ្លាត់​ចាញ់​ក្រុម​ភ្ញៀវ Southampton ១-០ នៅ​ Old Trafford។ ចំណែក​៣គូ​ផ្សេង​ទៀត បាន​បញ្ចប់​ទៅ​ក្នុង​លទ្ធផល​ស្មើ​គ្នា។

 

Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

 

Liverpool ដែល​ប្រកួត​មុន​គេ បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ Norwich យ៉ាង​តានតឹង ដោយ​លទ្ធផល​ស៊ុត​ទៅ​ស៊ុត​មក​ដល់​ទៅ​៩គ្រាប់ គឺ​ហង្សក្រហម​ឈ្នះ ៥-៤។ ៥គ្រាប់​របស់ក្រុម​លោក Jurgen Klopp ធ្វើ​បាន​ដោយ Firmino (២គ្រាប់), Henderson, Milner និងLallana រី​ឯ​៤គ្រាប់​របស់​ Norwich ធ្វើ​បាន​ដោយ Mbokani Bezua, Naismith, Hoolahan និង Bassong។

 

ចំណែក​ឯ Spurs វិញ បាន​បំបាក់​ម្ចាស់​ផ្ទះ Crystal Palace ៣-១ ខណៈ​ Leicester លត់​ក្រុម​ពូកែ​ការពារ Stoke City ដល់​ទៅ ៣-០ ឡើង​ឈរ​កំពូល​តារាង​បណ្ដោះ​អាសន្ន។

 

Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

 

ងាក​ទៅ​មើល​នៅ Old Trafford ឯណោះ​វិញ នៅ​តែ​ជាកន្លែង​ដែល​មិន​សូវ​មាន​គ្រាប់​បាល់​បញ្ចូល​ទី​គ្នា​រដូវកាល​នេះ។ នៅ​តង់​ទី​១ ទាំង Man Utd និង Southampton សុទ្ធ​តែ​មិន​អាច​បំប៉ោង​សំណាញ់​ទី​គ្នា។ សល់​៣នាទី​ចប់​ការ​ប្រកួត កីឡាករ​បម្រុង Charlie Austin បាន​ធ្វើ​ឲ្យ​បិសាច​ក្រហម ចាញ់​ទាំង​ស្ពឹក​មុខ​ក្នុង​ដី​ខ្លួន​ឯង។

 

៣គូ​ផ្សេង​ទៀត ដែល​ស្មើ​គ្នា គឺ Sunderland ស្មើ Bournemouth ១-១, West Brom ស្មើ Aston Villa ០-០ និង West Ham ស្មើ Man City ២-២។

 

Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

 

 

Liverpool, Spurs, Leceister សុទ្ធតែ​ឈ្នះ ឯ​ Man Utd ស្ពឹកមុខ

 

មើល​វីដេអូ​ហាយឡាយ​ខាង​ក្រោម​នេះ៖