ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

​រាជ​ធានីភ្នំពេញ ៖ យុវជន​ម្នាក់​ស្រវឹងស្រា​​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាលឱ្យ​​ដួល​សន្លប់​ស្តូកស្តឹង​កណ្តាលផ្លូវ​ ​​កាលពី​​វេលា​ម៉ោង​​៣​និ​១០​នាទី​​ទៀប​​ភ្លឺ​ថ្ងៃ​ទី​២៤ ​មក​រា ​២០១៦ នៅ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ស្ថិត​នៅ​​ភូមិ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។

យុវជន​ខាងលើ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណនោះទេ បើ​តាម​ប្រភព​បាន​ប្រាប់​ថា​ មុន​ពេល​​កើតហេតុ​ គេឃើញ​យុវជន​ខាងលើ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក់​​​ ​ព​ណ៌ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CU-7439 បើកបរ​ម្នាក់ឯង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន ​លុះ​មក​ដល់​ចំណុច​កើតហេតុ​​ស្រាប់តែ​ជ្រុល​ទៅ​បុក​ខឿន​ចិញ្ចើម​ផ្លូវ​បណ្តាល​ឱ្យ​​ដួល​សន្លប់​ស្តូកស្តឹង​តែ​ម្តង ​។

​​ក្រោយ​កើតហេតុ​ត្រូវ​បា​ន​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​ឃើញ​​​ជួយ​អន្ត​រាគ​មន៍​ជួយ​រឹត ​និង​ធ្វើ​ចលនា​ឱ្យ​​មួយសន្ទុះ​ក្រោយ​​មក ទើប​ដឹងខ្លួន​វិញ​ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អត្ត​រាគ​មន៍​ដោយ​ឱ្យ​​យុវជន​គ្រោះ​​អង្គុយ​មួយ​កន្លែង​រហូត​ដល់​​​ស្រួល​​ខ្លួនវិញ ​ទើប​ឱ្យ​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ ​៕