ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

​រាជ​ធានីភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​​ ​​​ត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​​ខ្លួន​ធ្វើ​ការ​​ឆែក​​ឆេរ​រក​ឃើញ​មាន​​ចម្ពាម​​កៅស៊ូ​នៅចង្កេះ​ខោ​​ក៏​​ឃាត់ខ្លួន​កាលពី​ម៉ោង​១២​និង​៣០​នាទី​រំលង​អធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៤ ខែមករា ​តាម​ផ្លូវ​វេ​ង​ស្រេង​កែង​ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

​យុវជន​​ដែល​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​លាក់​ទុក​ចម្ពាម​​កៅស៊ូ​​ទាំង​២នាក់​នាក់​ខាង​លើ​នេះ មាន ម្នាក់​​​ឈ្មោះ​ ពៅ សុង​ ​អាយុ​២២​ឆ្នាំ ​ជា​​ជាង​ជួសជុល​រថយន្ត ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ឃុំ​ស្វាយ​អង្គ ស្រុក​ស្វាយ​ជ្រំ​ ខេត្តស្វាយរៀង និង​ម្នាក់​ទៀត ​ឈ្មោះ​ សយ សេង​ហ៊ី​ម អាយុ​២៤​ឆ្នាំ ​ជា​ជាង​រថយន្ត​ដូច​គ្នា​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​ភូមិ​ឃុំ​ជ្រៃ​ឃ្មុំ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង​ ។

​មន្ត្រី​​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​​ថា​ មុន​ឃាត់ខ្លួន​យុវជន​ខាងលើ​ ​ខណៈ​​​កម្លាំង​​អន្តរាគមន៍​ខណ្ឌ​​​ចុះ​​ល្បាត​នៅ​ចំណុច​ខាងលើ​ បានឃើញ​យុវជន​ទាំង​២​នាក់​ឱន​​រើស​ដុំ​ថ្ម​ហើយ​បាន​ឡើង​ជិះ​ម៉ូតូ​គុប​ជ្រុង ព​ណ៌​ទឹក​ប៊ិក​ ពាក់​ស្លាក​លេខ ផ ៣១០៧-ភព​១ ឌុ​ប​គ្នា​ពេល​ដែល​ឃើញ​​ក​សមត្ថកិច្ច​ជន​ខាងលើ​​​បោះ​ដុំ​ថ្ម​ចោល​ ហើយ​សមត្ថកិច្ច​​ហៅ​​​ត្រួត​ពិនិត្យ ​ស្រាប់តែ​​ឃើញ​មាន​លាក់​ទុក​ចម្ពាម​​កៅស៊ូ​នៅ​ចង្កេះ​ខោ ក៍​ឃាត់​​ខ្លួន​ទាំង​២​នាក់​យក​មក​ប៉ុស្តិ៍​ចោម​ចៅ​ដើម្បី​​សាកសួរ​ ៕