តេជោ សែន ចាប់ផ្តើមលេងកីឡា វាយកូនហ្គោល ដូចធម្មតា ក្រោយវិលត្រឡប់ ពីពិនិត្យសុខភាព នៅសិង្ហបុរី

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦ នេះ បានផ្តើមលេងកីឡាវាយកូនហ្គោល ដូចធម្មតាវិញហើយ បន្ទាប់ពីសម្តេចវិលត្រឡប់មកពីពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

ក្នុងបណ្តាញទំនាក់ទំនងសង្គម ហ្វេកប៊ុក ផ្ទាល់ខ្លួនរបស់សម្តេច បានសរសេរថា "តាំងពីថ្ងៃវិលត្រឡប់ ពីពិនិត្យសុខភាព នៅប្រទេសសឹង្ហបូរី ខ្ញុំបានចាប់លេងកីឡា វាយកូនហ្គោលដូចធម្មតាដើម្បីសុខភាព ពិតណាស់កីឡា បានធ្វើអោយខ្ញុំមានសុខភាពរឹងមាំ ខ្ញុំសូមអរគុណ បងប្អូនជនរួមជាតិ ដែលចូលរួមត្រេកអរ ចំពោះសុខភាពរបស់ខ្ញុំ និងបានជួយលើកទឹកចិត្ត អោយខ្ញុំថែរក្សាសុខភាព សប្បាយចិត្ត និងញញឹមអោយបានច្រើន"។

សម្តេចបានបញ្ជាក់បន្ថែមថា "ត្រឹមត្រូវណាស់ ខ្ញុំត្រូវតែមានសុខភាពល្អជានិច្ច ដើម្បីជីវិតរស់នៅ និងដើម្បីដឹកនាំ ប្រទេសជាតិ យើងអោយកាន់តែរីកចម្រើនទៅមុខ ខ្ញុំមិនធ្វើអោយជនរួមជាតិ អស់សង្ឃឹមឡើយ ទន្ទឹមនិងនេះ ខ្ញុំក៏សូមជូនពរជនរួមជាតិ និងក្មួយៗលេងកីឡា និងថែទាំសុខភាពអោយបានល្អរឹងមាំទាំងអស់គ្នា"៕