វិធី​ធ្វើ : ​ទឹកដោះគោ​ក្រឡុក សូកូឡា និង ចេក​

Doliprane TVC

– ទឹកដោះគោ​ក្រឡុក​ដែល​បន្ថែម​សូកូឡា និង ចេក​មាន​ផ្ទុក​ទៅដោយ​ប្រូតេអ៊ីន​ជាច្រើន ដែល​អាច​កាត់បន្ថយ​អា​ការមិន​ស្រួលខ្លួន​មុន​មក​រដូវ ។ បើ​អ្នក​មិន​ចូលចិត្ត​រសជាតិ​សូកូឡា អ្នក​ក៏​អាច​បន្ថែម​ចេក និង គ្រាប់ស្វាយចន្ទី​ក៏បាន ព្រោះ​ទាំងពីរ​មុខ​នេះ​សម្បូរ​ម៉ាញេស្យូម​ខ្ពស់ ដែល​អាច​កាត់បន្ថយ​អាការ​ចុក​រមួល ។ ចំណែកឯ​ផ្លែ​ប៊័រ​វិញ មាន​សារជាតិ​ខ្លាញ់​ច្រើន​ក៏​អាច​កាត់បន្ថយ​អា​ការមិន​ស្រួលខ្លួន​មុន​មក​រដូវ​បានដែរ ។

គ្រឿងផ្សំ​
* ទឹកដោះគោ​ជូរ​រសជាតិ​វ៉ា​នី​ឡា ១០០ ក្រាម​
* ចេក​កក​កន្លះ​ផ្លែ
* ផ្លែ​ប័​រ ១ ភាគ ៤ ផ្លែ​

វិធី​ធ្វើ : ​ទឹកដោះគោ​ក្រឡុក សូកូឡា និង ចេក​

* ស្ពៃ​អេ​ពី​ណា​កន្លះ​ចានចង្កឹះ​
* ទឹកដោះគោ​លាយ​ទឹក​សណ្តែក​រសជាតិ​សូកូឡា កន្លះ​ចានចង្កឹះ​
* គ្រាប់ស្វាយចន្ទី ១ ភាគ ៨ ចានចង្កឹះ​
* សូកូឡា​ខ្មៅ​គ្រាប់ ( Chocolate Chip ) ៣ គ្រាប់​

វិធី​ធ្វើ : ​ទឹកដោះគោ​ក្រឡុក សូកូឡា និង ចេក​

​វិធី​ធ្វើ​
​យក​គ្រឿងផ្សំ​ដែល​បាន​រៀបរាប់​ក្រឡុក​ឱ្យ​សព្វ ប៉ុន្តែ​សម្រាប់​គ្រាប់ស្វាយចន្ទី និង សូកូឡា​ខ្មៅ​គ្រាប់​មិនបាច់​ដាក់​ក្រឡុក​ជាមួយគ្នា​ទេ គឺ​ទុក​រោយ​ពីលើ​ភេសជ្ជៈ ៕

​ ​ ​

  • វិធី​ធ្វើ : ​ទឹកដោះគោ​ក្រឡុក សូកូឡា និង ចេក​已关闭评论
  • 12 views
  • Hide Sidebar
    A+
Publish on:2016/01/24  Category:ចំនេះដឹង