យុវជនម្នាក់ស្រវឹងស្រា តណ្ហាឡើងដល់កំពូល ចាប់ស្រី្តម្នាក់រំលោភ ត្រូវជាប់ខ្នោះ សមត្ថកិច្ច

កោះកុង៖ អធិការស្រុកថ្មបាំង បានធ្វើការឃាត់ខ្លួនយុវជនម្នាក់ កាលពីវេលាម៉ោង ១និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង ដោយចោទពី បទរំលោភសេពសន្ទវៈ ទៅស្ត្រី វ័យ៤៨ឆ្នាំ ម្នាក់។

យោងទៅតាមសេចក្តីរាយការណ៍ របស់សមត្ថកិច្ច បានឲ្យដឹងថា យុវជនជាជនសង្ស័យ មានឈ្មោះ ប៉ូរ៉ា ទីណូ ភេទប្រុសអាយុ ២២ឆ្នាំ មានទីលំនៅ ភូមឃុំកើតហេតុ។ ស្រ្តីរងគ្រោះឈ្មោះ ម៉ាយ សិន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិឃុំ ជាមួយគ្នា។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុយុវជន ជាជនសង្ស័យបានផឹកស្រាឡើងស្រវឹង ហើយទៅរកកូនស្រីស្ត្រីជនរងគ្រោះ តែកូនស្ត្រីជនរងគ្រោះបានទៅ ចូលរួមពិធីការ អ្នកភូមិមិនបាននៅផ្ទះ នៅតែស្រ្តីរងគ្រោះដេកម្នាក់ឯងស្រាប។ ដល់ម៉ោងកើតហេតុជនសង្ស័យ បានឡើងទៅចាំរំលោភគាត់មានការប្រទូសសារាយគ្នា ច្របាច់ករគាត់ពេលនោះកូនគាត់មកទាន់ ធ្វើឲ្យមានភាពភ្ញាក់ផ្អើលពេញភូមិ ហើយក្រុមគ្រួសារប្តឹង សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យភ្លាមៗ។ តែការរំលោភសេពសន្ទវៈទៅស្ត្រីពុំបានសម្រេចទេ។

បច្ចុប្បន្នសមត្តកិច្ចកំពុង កសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យ ទៅសាលាដំបូងខេត្ត ចាត់ការទៅតាមផ្លូវច្បាប់៕

យុវជនម្នាក់ស្រវឹងស្រា តណ្ហាឡើងដល់កំពូល ចាប់ស្រី្តម្នាក់រំលោភ ត្រូវជាប់ខ្នោះ សមត្ថកិច្ច

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត