​សម្ដេច​តេ​ជោ ​អរគុណ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​បាន​យកចិត្តទុកដាក់​ពី​សុខភាព​របស់​សម្ដេច​

ភ្នំពេញ: នៅ​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦ លើ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក ​សម្ដេច​តេជោ សែន បានលើកឡើង​ថា "តាំង​ពីថ្ងៃ​វិលត្រឡប់​ពី​ពិនិត្យ​សុខភាព​នៅ​ប្រទេស​សិង្ហ​បូរី ខ្ញុំ​បាន​ចាប់​លេង​កីឡាវាយកូនគោល ​ដូច​ធម្មតា ​ដើម្បី​សុខភាព​។ ពិតណាស់​ កីឡា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​សុខភាព​រឹងមាំ"​។​

សម្តេចតេជោ ហ៊ុនសែន បន្តថា "​ខ្ញុំ​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ ដែល​ចូលរួម​ត្រេកអរ​ចំពោះ​សុខភាព​របស់ខ្ញុំ និង​បាន​ជួយ​លើកទឹកចិត្ត​ឲ្យ​ខ្ញុំ​ ថែរក្សា​សុខភាព សប្បាយចិត្ត និង​ញញឹម​ឲ្យបាន​ច្រើន​"។

សម្តេចតេជោ សែន បន្ថែមថា "​ត្រឹមត្រូវ​ណាស់ ខ្ញុំ​ត្រូវតែមាន​សុខភាព​ល្អជា​និច្ច ដើម្បី​ជីវិត​រស់នៅ និង​ដើម្បី​ដឹកនាំ​ប្រទេសជាតិ​យើង ​ឲ្យ​កាន់តែ​រីកចម្រើន​ទៅមុខ​។ ខ្ញុំ​មិន​ធ្វើ​អោយ​ជនរួមជាតិ​អស់សង្ឃឹម​ឡើយ​។ ទន្ទឹម​នឹង​នេះ ខ្ញុំ​ក៏​សូម​ជូនពរ​ជនរួមជាតិ និង​ក្មួយៗ​លេង​កីឡា និង​ថែទាំ​សុខភាព​ឲ្យបាន​ល្អ​រឹងមាំ​ទាំងអស់គ្នា"​៕​