សម្តេច​តេ​ជោ ហ៊ុន សែន កោតសរសើរ និង​អបអរសាទរ​ដល់​កីឡាបាល់ទាត់​កម្ពុជា ដែល​យកឈ្នះ​ក្រុមបាល់ទាត់​ថៃ​

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា "ខ្ញុំ​សូម​កោតសរសើរ និង​អបអរ​សាទរ​​ដល់​កីឡាករ​បាល់ទាត់​កម្ពុជា ដែល​បាន​ប្រកួត​ឈ្នះ​កីឡាករ​ប្រទេស​ថៃ នៅក្នុង​ការប្រកួត​អបអរសាទរ​រំលឹក​ខួប​លើក​ទី ៦៥ មិត្តភាព ​និង​ទំនាក់ទំនង​ការទូត កម្ពុជា​-​ថៃ ដែលមានលោក Tanasak Patimapragorn ឧបនាយករដ្ឋមន្ត្រី​ថៃ និងលោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី​កម្ពុជា ​តំណាង​ប្រទេស​ទាំងពីរ​ ចូលរួម​នៅ​រាជធានី​ភ្នំពេញ ​ថ្ងៃនេះ ( ថ្ងៃសៅរ៍ ទី២៣មករា )"។

​ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុនសែន បន្តថា "ខ្ញុំ​ក៏​សូម​អរគុណ​កីឡាករ​បាល់ទាត់​ប្រទេស​ថៃ ដែល​បានមក​ចូលរួម​ប្រកួត​ក្នុង​លក្ខ​ណៈមិត្តភាព​ ថ្ងៃនេះ​។ ខ្ញុំ​សូម​ជូនពរ​ដល់​កីឡាករ​បាល់ទាត់​នៃ​ប្រទេស​ទាំងពីរ ​ជួបតែ​សំណាងល្អ និង​ទទួលបាន​ជ័យជម្នះ​ថ្មីៗ ​ថែមទៀត​ នៅក្នុង​ការប្រកួត​លក្ខណៈ​មិត្តភាព​លើក​ក្រោយ​"។​

សម្តេចហ៊ុនសែន បន្តថា "​ខ្ញុំ​សុំ​អរគុណ​ចំពោះ​បងប្អូន​ជនរួមជាតិ​ ដែល​បាន​ចូលរួម​គាំទ្រ​​​ការប្រកួត​ដែល​បង្ហាញ​ពីការគាំទ្រ​ដល់​ការពង្រឹង ពង្រីក​ចំណងមិត្តភាព និង​កិច្ច​សហ​ប្រ​ត្តិ​ការ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ​អោយ​ល្អ​រឹងមាំ​ថែមទៀត​"។

សូមរម្លឹកថា នៅពេលបញ្ចប់ការប្រកួតរយៈពេល ៩០ នាទី គឺក្រុមបាល់ទាត់កម្ពុជា Cambodia All Star បានតាមស្មើក្រុមបាល់ទាត់កំពូលតារាងក្នុងប្រទេសថៃ Buriram United ដោយលទ្ធផល ២ ទល់នឹង ២។ ដូច្នេះ ការប្រកួតនោះ ត្រូវកាត់ក្តី​ដោយការ​ទាត់​​បាល់ប៉េណាំងទី។ លទ្ធផលទាត់បាល់ប៉េណាំងទីនោះ បានបញ្ចប់​ដោយ​លទ្ធផល ៤ ទល់នឹង ៣ ពោលគឺ ក្រុមបាល់ទាត់កម្ពុជា Cambodia All Star ដែល​ជម្រើស​ដោយកីឡាករល្អៗ មកពីក្រុមបាល់ទាត់​ក្នុងប្រទេសកម្ពុជា ដែល​ភាគ​ច្រើន​ ជាកីឡាករជម្រើសជាតិកម្ពុជា បានលើកពានរង្វាន់នៃការប្រកួត​បាល់​ទាត់​មិត្តភាព​កម្ពុជា-ថៃ កាលពីយប់ថ្ងៃសៅរ៍ ទី២៣មករា ឆ្នាំ២០១៦ នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ក្នុងរាជធានីភ្នំពេញ។

ការប្រកួតបាល់ទាត់​ដ៏ជក់ចិត្តកាលពីយប់ថ្ងៃសៅរ៍ ទី២៣មករា គឺមានអ្នកទស្សនា ពេញស្តាត ដោយមានចំនួនមិនតិចជាង ៥ម៉ឺននាក់នោះទេ៕