លោកស្រី ម៉ែន សំអន ៖ ប្រពៃណី​ស្រោច​សុគន្ធវារី ជា​មរតក​វប្បធម៌​ខ្មែរ

ភ្នំពេញ: លោកស្រី​ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា​និង​អធិការកិច្ច បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ស្រង់ព្រះសុគន្ធវារី ប្រគេន​ព្រះ​ធម្មធរ​គណ​ខេត្ដ ជុំ ចន្ថា ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រោស​ប្រទាន​គោរមងារ​ជា ព្រះ​វិ​មិ​ត្ដិ​ស​ត្ថា​ព្រះ​រាជាគណៈ​ថ្នាក់​កិ​ត្ដិ​យស ដែល​បានរៀបចំ​នៅ​វត្ត​ព្រៃ​គគីរ​ក្តួច ដែល​ស្ថិតនៅ​ភូមិ​ព្រៃ​គគី ឃុំ​ព្រៃ​គគីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ថ្ងៃទី​២៣ ខែមករា ឆ្នាំ​២០១៦​។​

​លោកស្រី​បាន​មានប្រសាសន៍ថា ៖ ប្រពៃណី​ស្រោច​សុគន្ធវារី​នេះ កើតមាន​តាំងពី​សម័យ​ពុទ្ធកាល​មកម្ល៉េះ ហើយ​មរតក​វប្បធម៌ ដែល​បាន​សាយភាយ​ផ្សព្វផ្សាយ ចូលដល់​បណ្ដា​ប្រទេស​ជាច្រើន​នៅ​ជុំវិញ​មហាសាគរ​ប៉ាស៊ីហ្វិក និង​មួយផ្នែកធំ​ទៀត​នៃ​ពិភពលោក ។
​ពិធី​ស្រោចស្រព​សុគន្ធវារី ដែល​យើង​កំពុង​ធ្វើ​នាពេលនេះ ពិតជា​សមស្រប​ទៅនឹង​គន្លង ប្រពៃណី​សាសនា ដែល​ដូនតា​ខ្មែរ​បាន​ប្រណិប័តន៍ ហើយ​នៅតែ​បន្ដ​អនុវត្ដ​ដល់​សព្វថ្ងៃ ហើយ​ប្រពៃណី​បុណ្យ​ដ៏​ប្រសើរ​នេះ មិន​តែ​រាស្ដ្រ​ប៉ុណ្ណោះ​ទេ​ដែល​ធ្វើ សូម្បីតែ​ព្រះមហាក្សត្រ​ម្ចាស់ផែនដី ក៏​ព្រះអង្គ​តែងតែ​ប្រារព្វ​ពិធី​របៀបនេះ តាំងតែ​ពី​បឋម​វង្ស ទុតិយ​វង្ស ត​តិ​យ​វង្ស​ដរាប​រហូតដល់​បច្ចុប្បន្ន​។
​ការស្រោចស្រព​សុគន្ធវារី​នេះ​ក៏បាន​ធ្វើ​ឲ្យ​ជីវិត​ឧត្ដុ​ង​ឧត្ដម ថែមទាំង​អបអរសាទរ និង​បានបង្ហាញ​ពី​លទ្ធផល​ការងារ​របស់​ព្រះគ្រូ​ចៅអធិការ ដែល​ព្រះអង្គ​បាន​ខិតខំ​បម្រើ​ក្នុង​ព្រះពុទ្ធសាសនា​សម្រេចបាន​ក្នុង​រយៈកាល​កន្លងមក​ជាច្រើន​ឆ្នាំ​គួរ​ជាទី​មោទនៈ​។​

​លោកស្រី​ក៏បាន​លើកឡើង​ផងដែរ​ថា ៖ ការរីកចម្រើន​ទាំង​ផ្នែ​ពុទ្ធចក្រ និង​អ​ណា​ចក្រ​សព្វថ្ងៃនេះ គឺ​ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គោរព​សិទ្ធិ សេរីភាព​របស់​ប្រជាពលរដ្ឋ ខាង​ជំនឿ និង​ការគោរព​ពុទ្ធសាសនា និង​សាសនា​ដទៃទៀត ដោយ​គ្មាន​ការរើសអើង និង​យល់ថា ទំនាក់ទំនង​រវាង​ជំនឿ សាសនា និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ពិតជា​មិនអាច​កាត់ផ្ដាច់​បានឡើយ ។ ប្រជាជន​កម្ពុជា​ចាត់ ទុក​វិស័យ​ព្រះពុទ្ធសាសនា គឺជា​ផ្នែក​មួយ​នៃ​អត្ដ​សញ្ញាណ​ជាតិ ដែល មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថា ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ​៕​

លោកស្រី ម៉ែន សំអន ៖ ប្រពៃណី​ស្រោច​សុគន្ធវារី ជា​មរតក​វប្បធម៌​ខ្មែរ

លោកស្រី ម៉ែន សំអន ៖ ប្រពៃណី​ស្រោច​សុគន្ធវារី ជា​មរតក​វប្បធម៌​ខ្មែរ

លោកស្រី ម៉ែន សំអន ៖ ប្រពៃណី​ស្រោច​សុគន្ធវារី ជា​មរតក​វប្បធម៌​ខ្មែរ