អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​

Doliprane TVC

​ថ្មីៗ​មកនេះ​តារាចម្រៀង​ស្រី​កញ្ញា អ៊ី​វ៉ា បានធ្វើឱ្យ​អ្នកចាត់ការ និង​រៀបចំ​កម្មវិធី​នៅ​ស្ថានីយទូរទស្សន៍ មួយ​ឈឺក្បាល​វិលមុខ​យ៉ាងខ្លាំង​ដោយសារតែ​នាង​មក​ច្រៀង​យឺតយ៉ាវ ។​ ​កាលពី​ថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០១៦ កន្លងមកនេះ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​បានរៀបចំ កម្មវិធី «​តន្ត្រី​ខា​រ៉ា​បាវ​» ផ្សាយ​បន្ត​ផ្ទាល់​ដោយបាន​អញ្ជើញ​តារាចម្រៀង អ៊ី​វ៉ា ឱ្យមក​ច្រៀង​ក្នុង​កម្មវិធី​នេះ ។ ប៉ុន្តែ​អ្វី ដែល​ធ្វើឱ្យ​អ្នកចាត់ការ និង​រៀបចំ​កម្មវិធី​វិលមុខ​នោះ គឺ​នាង​បានមក​ច្រៀង​យឺតយ៉ាវ​មិនត្រូវ​ទៅតាម​ពេល វេលា​កំណត់ រហូត​អ្នកចាត់ការ និង​រៀបចំ​កម្មវិធី​នោះ​ធ្វើការ​ផ្លាស់ប្តូរ​ដោយ​ដាក់​អ្នក ចម្រៀង​ផ្សេង​ជំនួស​វិញ រហូតដល់​ជិត​ចុង​កម្មវិធី​ទើប អ៊ី​វ៉ា មកដល់ ។​

អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​

​គួរបញ្ជាក់​ផងដែរ​ថា ហេតុការណ៍​បែបនេះ គឺ​មិន​កើតឡើង​តែ​ទៅលើ​អ្នកចម្រៀង អ៊ី​វ៉ា ម្នាក់ នោះទេ គឺ​កន្លងមក​ក៏​ធ្លាប់មាន​តារាចម្រៀង​មួយចំនួន​បានធ្វើឱ្យ​អ្នកចាត់ចែង​កម្មវិធី​ទូរទស្សន៍​ឈឺក្បាល​វិលមុខ​ជារឿយៗ​ផងដែរ គឺ​ដោយសារតែ​អ្នកចម្រៀង​ទាំង​នោះមក​ច្រៀង​យឺត​ពេលវេលា ។​

អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​

​សូម​រំលឹកថា អ្នកចម្រៀង​កញ្ញា អ៊ី​វ៉ា ដែលមាន​ឈ្មោះ​ពិត ឃី​ន ស្រីនាថ បាន​ជ្រក​ក្រោម​ដំបូល​ផលិត កម្ម​សាន់​ដេ​តាំងពី​ឆ្នាំ ២០០៩ មក​ម្លេះ​រហូត​មាន​បទ​ចម្រៀង​ល្បីៗ​ចេញលក់​ជា​បន្តបន្ទាប់​លក់​លើ​ទីផ្សារ​ព្រម ទាំង​ជាប់​ងារ​ជា​ម្ចាស់​បទ «​អាក្រក់​រឺ​ល្អ​បង​ជា​សង្សារ​អូន​» និង​បទ «​ទឹកអប់​មាន​ពិស​» ដែល​តាមរយៈ​បទ ចម្រៀង​ទាំងនេះ​បានធ្វើឱ្យ​នាង​ល្បីឈ្មោះ​រហូតមកដល់​សព្វ​ថ្ងៃ ។​

អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​

​អ្នកចម្រៀង​ស្រី​វ័យក្មេង​ម្នាក់នេះ​ចាប់​តាំងតែ​ពី​មានឈ្មោះ​បោះ​សម្លេង​មក គឺ​តែងតែមាន​រឿងរ៉ាវ​ជា ច្រើន​ពីនេះ​ពី​នោះ​មិន​ឈប់ឈរ ដូចជា​កន្លងមក​មាន​ព័ត៌មាន​ថា នាង​បាន​ចេញពី​ផលិតកម្ម​សាន់​ដេ ទៅ​ច្រៀង នៅ​ផលិតកម្ម​ថោ​ន ជាដើម ប៉ុន្តែ​ទោះជា​យ៉ាងណាក៏ដោយ​រហូតមកដល់​សព្វថ្ងៃនេះ គឺ​នាង​នៅតែ​ច្រៀង​ក្នុង ផលិតកម្ម​សាន់​ដេ នៅឡើយ ។ ផុតពី​រឿង​ចេញពី​ផលិតកម្ម ក៏មាន​រឿង​រ៉ាង​ស្នេហា​រាប់មិនអស់​ផងដែរ​ដោយ មាន​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន​តែង​លើក​យកមក​ចុះផ្សាយ​ដោយ​ម្តងថា នាង​មាន​ស្នេហា​ជាមួយ​លោក ថៅកែ​នេះ ថៅកែ​នោះ ម្តងថា មាន​ស្នេហា​ជាមួយ​ឧក​ញ្ញា​នេះ ឧក​ញ្ញា នោះ​ជាដើម តែ​ទីបំផុត​គេ​នៅតែ មិន ច្បាស់លាស់​ថា គូស្នេហ៍​ពិតប្រាកដ​របស់​នាង​ជា​នរណា​នោះទេ ៕ យ៉ា​នុ

អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​

អ៊ី​វ៉ា ធ្វើឱ្យ​អ្នកចាត់ការ និង រៀបចំ​កម្មវិធី​ទូរទស្សន៍​វិលមុខ​ខ្ញាល់​