មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

Tottenham Hotspur នៅ​តែ​បន្ត​ភាព​ខ្លាំង ក្រោយ​យក​ឈ្នះម្ចាស់ផ្ទះ Crystal Palace ៣-១ យប់​មិញ។ ៣គ្រាប់​របស់​ក្រុម​លោក​ Pochettino យប់​មិញ រក​បាន​ដោយ Harry Kane, Dele Alli និង Nacer Chadli។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ចាប់​អារម្មណ៍​ជាង​គេ​នោះ គឺ​មួយ​គ្រាប់​របស់ Alli ដែល​ស៊ុត​វ៉ូលេ​យ៉ាង​ស្អាត នឹក​ស្មាន​មិន​ដល់។

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

Harry Kane បាន​លើក​បាល់​ពី​ស្លាប​ខាង​ស្ដាំ​ចូល​ទៅ​មុខ​ទី ប៉ុន្តែ​ត្រូវ​ខ្សែ​ការពារ​តែត​ចេញ​ មក​ដល់ Kane ជា​ថ្មី រួច​លើក​ម្ដង​ទៀត ដល់​ Christian Eriksen ដែល​បាន​តែត​ទម្លាក់​បន្តិច​ឲ្យ Alli។ ពេល​បាន​បាល់​ហើយ​នោះ Alli មិន​ឲ្យ​បាល់​ធ្លាក់​ដល់​ដី​ទេ ដោយ​បាន​ត្រែះ​២ដង បង្វិល​ខ្លួន ស៊ុត​វ៉ូលេ​ចម្ងាយ​ជាង​១៨ម៉ែត្រ បំប៉ោង​សំណាញ់​ទី​យ៉ាង​ល្អ។

មិន​ត្រឹម​តែ​អ្នក​គាំទ្រ​ទេ​ដែល​បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម​សរសើរ​គ្រាប់​បាល់​នោះ សូម្បី​អ្នក​ចាត់ការ​ក្រុម​លោក Pochettino ក៏​បាន​សរសើរ​ដែរ​ថា៖ “អស្ចារ្យ គ្រាប់​បាល់​នោះ​គឺ​ពិត​ជា​អស្ចារ្យ។ វា​ជា​ការ​ស៊ុត​បញ្ចូល​ទី​ដែល​នឹង​ត្រូវ​បាន​គេ​មើល​ទូទាំង​ពិភលោក។ គាត់​បាន​បង្ហាញ​សមត្ថភាព​របស់​គាត់ និង​អ្វី​ដែល​គាត់​អាច​ធ្វើ​បាន”។

សម្រាប់​ប្រិយមិត្ត​វិញ យល់​យ៉ាង​ណា​ដែរ​ ចំពោះ​មួយគ្រាប់​របស់ Alli នោះ? បើ​មិន​ទាន់​បាន​មើល តោះ មើល​វីដេអូ​ខាង​ក្រោយ​ទាំង​អស់​គ្នា៖

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

មួយ​គ្រាប់​របស់ Dele Alli ស៊ុត​ឲ្យ​ Spurs យប់​មិញ អាច​ចាត់​ទុក​ជា goal of the season បាន​អត់?

រូបភាព៖ dailymail