ប្រាក់ សុវណ្ណារ៉ា ​ថា​អ្នក​គាំទ្រ​ជា​កីឡាករ​ទី​១២ ​ដែល​ជួយ​ឱ្យ​ឈ្នះ Buriram United

ប្រាក់ សុវណ្ណារ៉ា ​ថា​អ្នក​គាំទ្រ​ជា​កីឡាករ​ទី​១២ ​ដែល​ជួយ​ឱ្យ​ឈ្នះ Buriram United

“ពិត​ណាស់ វត្តមាន​អ្នក​គាំទ្រ​ជា​កីឡាករ​ទី​១២​ដែល​ជួយ​ឱ្យ​ក្រុម​យើងមាន​កម្លាំង​កាន់​តែ​ខ្លាំង រហូត​យក​ឈ្នះ​ក្រុម​ Buriram United ​បាន”។ សម្ដី លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម Cambodia All Stars។

 

ប្រាក់ សុវណ្ណារ៉ា ​ថា​អ្នក​គាំទ្រ​ជា​កីឡាករ​ទី​១២ ​ដែល​ជួយ​ឱ្យ​ឈ្នះ Buriram United

 

លោក ប្រាក់ សុវណ្ណារ៉ា ​គ្រូ​បង្វឹក​ក្រុម Cambodia All Stars ​សូម​អរគុណ​ដល់​អ្នក​គាំទ្រ​ទាំង​អស់​ដែល​ជួយ​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​ទាំង​អស់។ បើ​គ្មាន​អ្នក​គាំទ្រ​មក​ហ៊ោកញ្ជ្រៀវ​ពេញ​កីឡដ្ឋាន​ជាតិ​នេះ​ទេ ប្រហែល​ជា​កីឡាករ​លេង​មិន​ខ្លាំង​ដូចជា​ពេល​នេះ​ទេ។ ទឹក​ចិត្ត​ស្រលាញ់​កីឡាករ​របស់​បងប្អូន នឹង​ជំរុញ​ឱ្យ​បាល់ទាត់​កម្ពុជា​កាន់​តែ​រីកចម្រើន​ទៅ​មុខ​លឿន។

 

ក្រុម Cambodia All Stars ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​មួយ​កាល​ពី​យប់​មិញ​នេះ ដោយ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង​របស់​ថៃ Buriram United ​ក្នុង​ប្រកួត​មិត្តភាព​នៅ​ពហុកីឡដ្ឋាន​ជាតិ ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​រាប់​ម៉ឺន​នាក់៕

 

ប្រាក់ សុវណ្ណារ៉ា ​ថា​អ្នក​គាំទ្រ​ជា​កីឡាករ​ទី​១២ ​ដែល​ជួយ​ឱ្យ​ឈ្នះ Buriram United

 

អត្ថបទ៖ មុន្នី រម្យ