វិធី​ធ្វើ​ចលនា ​ឲ្យ​មាន​ដង្ហើម​ឡើងវិញ​

Doliprane TVC

៨ មុននឹង​ឈានដល់​ការជួយ​សង្គ្រោះ​ជនរងគ្រោះ អ្នក​គប្បី ៖
១ – ពិនិត្យមើល​ប្រភេទ​គ្រោះថ្នាក់​របស់​ជនរងគ្រោះ ថា​តើ​ពួកគេ​លង់ទឹក ឆក់​ខ្សែភ្លើង ឬ ឈ្លក់ផ្សែង ។​
២ – ពិនិត្យមើល​ស្ថានភាព និង សួរ ឬ ហៅ​ជនរងគ្រោះ​ដោយ​ត្រូវ​អង្រួន​ស្មា ហើយ​ស្រែក​ដាក់​ត្រចៀក​ខ្លាំងៗ​ឱ្យគេ​មាន​ស្មារតី​ឡើងវិញ ។ បើ​មាន​បញ្ហា​បែបនេះ​ចំពោះ​ទារក​ក្រោម​អាយុ ១ ឆ្នាំ គប្បី​អង្អែល​កែងជើង តែ​ចាំ​ថា​មិនត្រូវ​អង្រួន​ដូច​មនុស្សពេញវ័យ​ទេ ព្រោះ​អាច​បណ្តាលឱ្យមាន​អាការ​កាន់តែ​ធ្ងន់ធ្ងរ ។​

វិធី​ធ្វើ​ចលនា ​ឲ្យ​មាន​ដង្ហើម​ឡើងវិញ​

៣ -​បង្ហើប​មាត់​ជនរងគ្រោះ​ដើម្បី​កុំឱ្យ​អណ្តាត​បិទ​បំពង់ខ្យល់ ដោយ​ភ្ងើយ​ចង្កា​ឡើង និង ផ្តេក​ក្បាល​ទៅក្រោយ ។​
៤ – ពិនិត្យមើល​ការដកដង្ហើម​ដោយ​ដាក់​ត្រចៀក​អ្នក​ជិត​មាត់ ឬ ច្រមុះ​ជនរងគ្រោះ ហើយ​ផ្ទៀង​ស្តាប់​ដោយ​យកចិត្តទុកដាក់​ឱ្យបាន ១០ វិនាទី ។ ប្រសិនបើ​ជនរងគ្រោះ​ចាប់ផ្តើម​ដកដង្ហើម​ឡើងវិញ​បានន័យថា​ផុត​គ្រោះថ្នាក់ ប៉ុន្តែ​បើ​ពិនិត្យឃើញថា​គ្មាន​ចលនា​ដកដង្ហើម​ទេ អ្នក​ត្រូវ​ប្រើ​វិធី CPR (Cardio Pulmonary Resuscitation) ភ្លាម​ដើម្បី​សង្គ្រោះ​គេ​ឱ្យ​រួច ផុតពី​គ្រោះថ្នាក់​ទម្រាំ​មានការ​បញ្ចូនទៅ​មន្ទីរពេទ្យ ។

​វិធី​ធ្វើ CPR
១ – ដាក់​ជនរងគ្រោះ​លើ​ផ្ទៃរាប​ស្មើ ។​
២ – ដាក់​ដៃ​ទាំងពីរ​របស់​ជនរងគ្រោះ​លើ​ដើមទ្រូង ។​
៣ – សង្កត់​ដើមទ្រូង​ជនរងគ្រោះ​មួយៗ​ឱ្យបាន ៣០ ដង ដោយ​ប្រើ​ដៃ​ម្ខាង ឬ ទាំងសងខាង ។​
៤ – គប្បី​ប្រើពេល​ឱ្យ​ស្មើគ្នា​នៅពេល​សង្កត់ និង ព្រលែង​មកវិញ ។​
៥ – បន្ទាប់ពី​សង្កត់​ដើមទ្រូង ៣០ ដង អ្នក​ត្រូវ​បង្ហើប​មាត់​ជនរងគ្រោះ​ម្តងទៀត ដោយ​ភ្ងើយ​ចង្កា និង ផ្តេក​ក្បាល​ទៅក្រោយ​ដូចដើម ។​

វិធី​ធ្វើ​ចលនា ​ឲ្យ​មាន​ដង្ហើម​ឡើងវិញ​

៦ – យកដៃ​ខ្ទប់ ឬ ច្របាច់​ច្រមុះ​ជនរងគ្រោះ ដើម្បី​បញ្ចូល​ខ្យល់​តាម​មាត់ ។​
៧ – ផ្លុំ​ខ្យល់​បញ្ចូល​តាម​មាត់​ជន រងគ្រោះ រហូត​ឃើញ​ដើមទ្រូង​ឡើង​ប៉ោង​ជាង​មុន​ឱ្យបាន ២ ដង ។ ផ្លុំ​ចូល​ម្តង ១ វិនាទី ហើយ ៥ វិនាទី ក្រោយមក​ផ្លុំ​ម្តងទៀត ។​
៨ – ស្រូបខ្យល់​បរិសុទ្ធ ហើយ​ផ្លុំ​ម្តងទៀត ដើម្បីឱ្យ​ដើមទ្រូង​ជនរងគ្រោះ​ឡើង​ប៉ោង ។​
៩ – ធ្វើបែបនេះ​ម្តង​ជា​ពីរដង ដើម្បី​ជួយ​ឱ្យមាន​ចលនា​ដង្ហើម​ឡើងវិញ ។​
១០ – ដាក់​ដៃ​ទាំងពីរ​របស់​ជនរងគ្រោះ​លើ​ទ្រូង​ឱ្យបាន​ត្រឹមត្រូវ​ម្តងទៀត ហើយ​សង្កត់​ធ្វើ​ចលនា ៣០ ដង​ទៀត ។​

*​អ្នក​ត្រូវធ្វើ​បែបនេះ​រហូត​ទាល់តែ
-​ជនរងគ្រោះ​មាន​ចលនា​ដកដង្ហើម ឬ កម្រើក​ឆ្លើយតប​មកវិញ ។​
-​សេវា​សង្គ្រោះ​មកដល់ ។​
-​អ្នក​អស់កម្លាំង​មិនអាច​បន្ត​ទៅមុខទៀត ។​
ចំណាំ​: ចន្លោះ​ពេលដែល​កំពុង​ធ្វើ​ចលនា​ជួយសង្គ្រោះ​បណ្តើរ​ត្រូវ ប​ញ្ចូ​ន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​បណ្តើរ ឬក៏​អាច​ទូរស័ព្ទ​ទៅ​រថយន្ត​សង្គ្រោះ បន្ទាន់​តាម​លេខ ៩១១ ដើម្បី​ធានា​សុវត្ថិភាព និង អាច​សង្គ្រោះ​ទាន់ពេលវេលា ៕​ ​ថា​វរិ​ទ្ធ

វិធី​ធ្វើ​ចលនា ​ឲ្យ​មាន​ដង្ហើម​ឡើងវិញ​