ស្រាវជ្រាវ &raquo ស្រាវជ្រាវ…

យោង​តាម​របាយការណ៍​ថ្មី​បាន​ព្រមាន​ថា ផ្លូវ​ធំ​ៗ​របស់​អង់គ្លេស និង​រោងចក្រ​ច្រើន​កន្លែង​នឹង​ត្រូវ​ផ្លាស់​ប្តូរ​ក្នុងអំឡុងពេល​ពីរ​ទសវត្សរ៍​ទៀត ខណៈ​ពេល​ដែល​ការងារ​រាប់​លាន​កន្លែង​ត្រូវ​ជំនួស​ដោយ​មនុស្ស​យន្ត​ទាំងស្រុង​។ យោង​តាម​ក្រុមហ៊ុន​សេវាកម្ម​ជំនាញ​ពហុ​ជាតិ​ដែល​ផ្តោត​សំខាន់​លើ​វិស័យសេដ្ឋកិច្ច​របស់​អា​មេ​រិ​ក​Deloitte ឱ្យ​ដឹង​ថា ការងារ​១១​លាន​កន្លែង​នឹង​ជ្រៀតចូល​សេដ្ឋកិច្ច​ចក្រភព​អង់គ្លេស​ត្រង់​ហានិភ័យ​ខ្ពស់​បំផុត​នៅ​ឆ្នាំ​២០៣៦ ពោល​គឺ​ខ្សែ​ចង្វាក់​ផលិតកម្ម និង​ពលកម្ម​ការងារ​ជំនួស​ដោយ​មនុស្ស​យន្ត។

លោក​Sir Roger Carr នាយក​ប្រតិបត្តិ​ប្រចាំ​ប្រព័ន្ធ​BAE Systems បាន​ព្រមាន​ថា មនុស្ស​អាច​ក្លាយជា​អ្នក​អង្កេត​ការណ៍​រង ពោល​គឺ​នៅ​ឆ្នាំ​២០៣៦ មនុស្ស​នឹង​លែង​មាន​ប្រយោជន៍​សម្រាប់​ការ​ផលិត ឬ​ធ្វើ​អ្វីមួយ​ហើយ ។ មាន​ន័យ​ថា ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​ការ​ពេញ​និយម​នៃ​ការ​ទិញ​ទំនិញ​តាម​Online ។ ទន្ទឹម​គ្នា​នេះ​ដែរ​អ្នក​ជំនាញ​​ឱ្យ​ដឹង​ថា ហាង​នៅ​ចក្រភព​អង់គ្លេស​នឹង​មាន​បុគ្គលិក​ជា​មនុស្ស​យន្ត​ដោយ​មើល​ការ​ខុស​ត្រូវ​រាល់​ការ​ទិញ​ដូរ និង​រៀបចំ​ទំនិញ​ផង​ដែរ​។ ការ​ដាក់​ជំនួស​មនុស្ស​យន្ត​នេះ​នឹង​ផ្តល់​អត្ត​ប្រយោជន៍​ដូច​ជា​មានការ​រៀបចំ​ច្បាស់លាស់ ខណៈ អ្វី​ៗ​របស់​វា​គឺ​មនុស្ស​ជា​អ្នក​បង្កើត​ឡើង​ទាំងអស់ ។ ដូច្នេះ​មិន​មាន​បញ្ហា​កើតឡើង​ដូច​ជា​ជម្លោះ​រវាង​មនុស្ស​យន្ត និង​មនុស្ស​យន្ត​នោះ​ឡើយ ។

ចំណែកឯ​កម្មករ​រោងចក្រ​ក៏​ជួប​ប្រទះ​នឹង​ការ​ដាក់​ជំនួស​មនុស្ស​យន្ត​ផង​ដែរ ។ សរុប​មក​មានការ​ងារ​ចំនួន​១,៥​លាន កន្លែង​ក្នុង​វិស័យ​ដឹក​ជញ្ជូន ឬ​ក៏​៧៤​ភាគរយ​នៃ​កម្លាំង​ពលកម្ម​នា​ពេល​បច្ចុប្បន្ន​នឹង​ជួប​ហានិភ័យ​ខ្ពស់​ដោយសារ​តែ​ស្វ័យប្រវត្តិកម្ម​ក្នុងអំឡុងពេល​២០​ឆ្នាំ​ទៀត​។ ទិន្នន័យ​របស់​ការ​វិភាគ​នៃ​ការិយាល័យ​ស្ថិតិ​ជាតិ​ហៅ​កាត់​ថា​ONS បាន​បង្ហាញ​ថា ការងារ​សរុប​ចំនួន​៧៥០.០០០​កន្លែង បាន​បាត់បង់​ក្នុង​វិស័យ​ឧស្សាហកម្ម​ចាប់តាំងពី​មាន​របត់​សហស្ស​វត្សរ៍ ខណៈ​ពេល​ដែល​វិស័យ​លក់ដុំ និង​រាយ​ត្រូវ​គេ​ឃើញ​ថា​បាត់បង់​ចំនួន​៣៣៨.០០​កន្លែង​៕