ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជ​ធានី​ភ្នំពេញ ៖ ​​តាម​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​​​បាន​ឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា ខណៈ​ពេល​នេះ​ប្រជា​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​បាន​ប្រមូល​ផ្តុំ​គ្នា​​​ធ្វើ​សន្និសីទ​ និង​ធ្វើ​បដា​​​​​ប​​ធ្វើ​ការ​តវ៉ា​ជា​មួយ​ក្រុមហ៊ុន​ OCIC នៅ​តាម​បណ្តាោយ​ផ្លូវ​ជាតិ​លេខ​៦ ​​ស្ថិត​នៅ​ភូមិ​កៀនឃ្លាំង ​​សង្កាត់​ជ្រោយ​ចង្វារ ​ខណ្ឌ​ជ្រោយ​ចង្វារ ។​

​ក្នុង​​ការ​តវ៉ា​​របស់​ប្រជា​ពល​រដ្ឋ​ជា​មួយ​ក្រុម​ហ៊ុន​ខាង​លើ ​នាព្រឹក​ថ្ងៃ​ទី​២៤ មករា ២០១៦​ នេះ​ ​​​​ក្រុម​ប្រជា​​ពលរដ្ឋ​បាន​លើក​បដា​ដែល​​មាន​រូប​​ថត​សម្តេច​​តេជោ ហ៊ុន សែន និង​​រូប​ថត​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន​ សែន ​ដើម្បី​ឱ្យ​សម្តេច​ទាំង​​ទ្វេ​​ជួយ​អន្តរាគមន៍​​ផង​ដែរ ។​

​​ប្រភព​​បន្ត​ថា ការ​តវ៉ា​ខាង​លើ​នេះ​​ដែរ ក្រុម​ប្រជា​ពលរដ្ឋ​សុំ​​ឱ្យ​ក្រុម​​ហ៊ុន​ខាង​លើ​ ​ត្រូវ​អនុ​វត្ត​​តាម​អនុសាសន៍​របស់​​សម្តេច​អគ្គ​មហា​សេនា​បតី​​​តេជោ ហ៊ុន សែន នាយក​​រដ្ឋ​មន្ត្រីនៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ​និង​សូម​ឱ្យ​ពន្លឿន​ការ​ដោះស្រាយ​​​​​ឱ្យ​បាន​ឆាប់​ឱ្យ​ពួក​គាត់ ។​

​ក្រុម​ប្រជា​ពលរដ្ឋ​​បាន​លើក​ឡើង​​ទៀត​ថា កន្លង​មក​​ សាលា​​រាជ​ធានី​ភ្នំពេញ​​​បាន​​​ដោះ​ស្រាយ​​​ឱ្យ​ពួក​គាត់ ដោយ​ឱ្យ​​តម្លៃ​ដី​តែ​១០​ដុល្លារ​ក្នុង​​១ម៉ែត្រ​ការ៉េ ដែល​​តម្លៃ​​ដី​បច្ចុប្បន្ន​​​យ៉ាង​ហោច​ក៏​៥០០​ដុល្លារ​ក្នុង​១ម៉ែត្រ​ការ៉េ​ដែរ ​ពួក​គាត់​មិន​​អាច​ទទួល​យក​បាន​ទេ ។​ ដូច្នេះ​ពួក​គាត់​សុំ​ទាម​ទារ​​​៥០​% ​​​បើ​សិន​ជា​ដោះ​ស្រាយ​​ជា​​ថវិកា​វិញ​​ គឺ​សុំ​៤០០​ដុល្លារក្នុង​១ម៉ែត្រ​ការ៉េ ៕

ព័ត៌​មាន​ពិស្តារ​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព