ប្រើរូបបមន្ត​មួយនេះ ស្នាមជ្រួញ​នៅជុំ​វិញភ្នែករបស់អ្នកនឹងបាត់អស់

នេះគឺជារូបមន្ត​ដ៍​​អស្ចារ្យថ្មី​មួយទៀតរបស់ ជប៉ុន ដែលអាចជួយលុបបំបាត់​ភាពជ្រួញនៅ​លើមុខរបស់អ្នក ហើយជួយអោយផ្ទៃមុខ​ស្រស់ថ្លារ និងទន់រលោង។

ប្រជាជនជប៉ុន បានចាប់ទុក​គ្រាប់ធញ្ញាជាតិជាអាវុធដ៏ពិសេស​ក្នុងការ​ការពារសម្រស់សម្រាប់នារីៗគ្រប់រូប។ អង្ករសម្បូរ​ទៅដោយវីតាមីន Bដែល​អាចជួយរំញោច និងបង្កើត​កោសិកាថ្មីឡើងវិញ ហើយថែមទាំងអាចជួយអោយ​សម្រស់ក្មេងជាងវ័យផងដែរ។

ប្រើរូបបមន្ត​មួយនេះ ស្នាមជ្រួញ​នៅជុំ​វិញភ្នែករបស់អ្នកនឹងបាត់អស់ 

អ្វីដែលអ្នកត្រូវ​ការដើម្បីធ្វើម៉ាស់ដ៏អស្ចារ្យនេះគឺ៖

- អង្ករ - ល្លាបព្រា

- ទឹកឃ្មុំ ស្លាបព្រា

- ទឹកដោះគោ ស្លាបព្រា

វិធីធ្វើម៉ាស់

យកអង្ករ ២ ទៅ ៣ ស្លាបព្រាបាយចម្អិតជាមួយនឹងទឹករហូតដល់ផុយ ច្រោះយកទឹកដាក់ក្នុងចានមួយ។ បន្ទាប់​មកបន្ថែមទឹកឃ្មុំមួយស្លាបព្រា និងទឹកដោយគោមួយស្លាបព្រាបាយចូលទៅក្នុងចាននោះ ហើយលាយវាបញ្ចូលគ្នា។ យកម៉ាស់អង្ករនេះលាបនៅលើមុខរបស់អ្នក និងទុករយះពេល ៣០នាទី បន្ទាប់មកលាងសម្អាតទឹកជាកាស្រេច។ អ្នកអាចរក្សាទុកម៉ាស់នេះរយះពេល ៤ថ្ងៃ នៅក្នុងទូរទឹកកក ហើយអ្នកអាចប្រើវាបានជារៀងរាល់ថ្ងៃ។

បន្ទាប់ពី ២ទៅ ៣ថ្ងៃអ្នក និងស្គាល់ឃើញថា ស្បែករបស់អ្នកមានសភាពស្រស់ថ្លា និងទន់រលោង៕

 

ដោយ៖ សុផែង

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • ប្រើរូបបមន្ត​មួយនេះ ស្នាមជ្រួញ​នៅជុំ​វិញភ្នែករបស់អ្នកនឹងបាត់អស់