ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ភ្នំពេញ: នា​ព្រឹក​ថ្ងៃអាទិត្យ ទី​២៤ ខែមករា ឆ្នាំ​២០១៦​នេះ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ បាន​ជួបជុំ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ដែល​បាន​ឈូសឆាយដី នៅ​តំបន់​អភិវឌ្ឍន៍​ជ្រោយចង្វារ​។ ក្រុម​ប្រជាពលរដ្ឋ​តវ៉ា បានស្នើ​ឲ្យ​សាលា​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន OCIC បញ្ឈប់​រាល់​ការ​ឈូសឆាយ រំលោភ​ដី​ប្រជាពលរដ្ឋ ដែល​មិនទាន់បាន​ដោះស្រាយ ហើយ​ត្រូវ​កាត់​ដី​លំនៅដ្ឋាន​ទាំងអស់ ចេញពី​តំបន់​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន នៅ​តំបន់​ជ្រោយចង្វារ ដែល​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៦A ចុះ​ពី​ស្ពាន​ជ្រោយចង្វារ ក្នុង​រាជធានី​ភ្នំពេញ​។​

​ជុំវិញ​ការតវ៉ា​នោះ មិនទាន់មាន​ការបញ្ជា​ក់​បែបណា​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន OCIC របស់លោក​ឧកញ៉ា ពុង ខៀវ​សែ នៅឡើយ​ទេ​៕

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​

ប្រជាពលរដ្ឋ តវ៉ា​នឹង​ក្រុមហ៊ុន OCIC ក្នុង​រឿង​ដីធ្លី​នៅ​ជ្រោយចង្វារ​
ប្រជាពលរដ្ឋ ជួបជុំតវ៉ាករណីដីធ្លី នៅតំបន់អភិវឌ្ឍន៍ជ្រោយចង្វារ របស់ក្រុមហ៊ុន OCIC នាព្រឹកថ្ងៃអាទិត្យ ទី២៤មករា ឆ្នាំ២០១៦
( រូបភាពពីលោក ចាន់ ពុទ្ធិស័ក្តិ សកម្មជនដីធ្លីបឹងកក់ )