ពេជ្រ ម្ទេសខ្មាំង វាយអ្នកប្រដាល់ថៃ Kang Sak ធ្លាយក្អួត

ភ្នំពេញ: លើស​ង្វៀន​Ganzberg SEA-TV នា​ព្រឹក​ថ្ងៃទី​២៤​មករានេះ ​អ្នក​ប្រដាល់​ ពេជ្រ ម្ទេសខ្មាំង​ ​ក្លិប​អា​រុណ​រះ​កីឡា​ បាន​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Kang Sak ដោយ​ពិន្ទុ។​

​Kang Sak ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដង​ហើយ​ ដែល​កាល​នោះ គេ​ប្រកួត​ចាញ់ ​ឡៅ ចន្ទ្រា​ ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​ នៅ​ទឹក​ទី២។ សម្រាប់​លើក​នេះ​ គេ​ប្រកួត​ចាញ់​ ម្ទេស ខ្មាំង ​ដោយ​ពិន្ទុ​ ព្រមទាំង​ធ្លាយ​ក្អួត​ចេញមកក្រៅ​ទៀតផង​ បន្ទាប់ពី​ប្រកួត​ចប់​ទឹក​ទី៥ នោះ។​

ចំណែក រឿង សោ​ភ័​ណ្ឌ​ ក្លិប​ម្កុដ​រាជសីហ៍​ បានប្រកួត​ចាញ់​អ្នក​ប្រដាល់​ថៃ Khum Phat ដោយ​ពិន្ទុ​ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ។​

​សោ​ភ័​ណ្ឌ​ ដែល​ពូកែ​ឆ្វេង​នោះ​ ចាញ់​ជង្គង់ និងចាញ់​កម្លាំង​អ្នក​ប្រដាល់​ថៃ Khum Phet ដោយ​ពិន្ទុ​ដាច់​ បន្ទាប់ពី​ប្រកួត​គ្នា​ចប់ ៥ ទឹក​នោះ។​

+​វ៉ែន សុវណ្ណ​ វ៉ៃ​ វង្ស ស៊ី​ថៃ​ ទក់​សាច់៖​

លើស​ង្វៀន SEA-TV រសៀល​ថ្ងៃទី​២៣​មករា​ អ្នក​ប្រដាល់​ វ៉ែន សុវណ្ណ​ ក្លិប​ កងកេង​មាន​រិ​ទ្ធ​ ខេត្ត​បាត់​ដំ​បង ​ប្រកួត​ឈ្នះ ​វង្ស ស៊ី​ថៃ ​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ពិន្ទុ​ដាច់​ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​ពេញ​នោះ។​

ឡុង សុ​វ​ណ្ណពៅ ​ក្លិប​សាល​វ័​ន្ដ​កីឡា​ ប្រកួត​ចាញ់​ពិ​ន្ទុ​អ្នក​ប្រដាល់​ ហ៊ា ចាន់ថន​ ក្លិប​គី​សែ​មាន​រិ​ទ្ធ ​ដោយ​ពិន្ទុ​ដាច់​ដែរ​ បន្ទាប់​ពីពួកគេ​ តស៊ូ​ជាមួយគ្នា ​លើស​ង្វៀន ៥ ទឹក​ពេញ​នោះ ។​

+​ជ័យ វណ្ណៈ ឈ្នះ ឈាន រស្មី​៖
ក្នុង​ព្រឹត្តិការណ៍​អធិរាជ​លើស​ង្វៀន​ស៊ីម៉ង់​អូដ្ឋ​ របស់ TV5 នា​យប់​ថ្ងៃទី​២៣​មករា ​អ្នក​ប្រដាល់​ ជ័យ វ​ណ្ណៈ ​ក្លិប​ឃ្លាំងមឿង​កីឡា​ បានប្រកួត​ឈ្នះ​ ឈាន រស្មី​ ក្លិប​ខេត្ត​រតនៈគីរី​ដោយ​ពិន្ទុ​ បន្ទាប់ពី​ប្រកួត​គ្នា ៥ ទឹក​នោះ។

ដោយឡែក ​អ្នក​ប្រដាល់​ ហ៊ឹម សេរី​ ក្លិប​តា​ព្រហ្ម​មានជ័យ​ បាន​យកឈ្នះ​អ្នក​ប្រដាល់​​ថៃ Ma Vin ដោយ​ពិន្ទុ​ ទាំង​លំបាក។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ ​ប្រកួត​គ្នា ៥ ទឹក​ដែរ៕

ពេជ្រ ម្ទេសខ្មាំង វាយអ្នកប្រដាល់ថៃ Kang Sak ធ្លាយក្អួត

ពេជ្រ ម្ទេសខ្មាំង វាយអ្នកប្រដាល់ថៃ Kang Sak ធ្លាយក្អួត

ពេជ្រ ម្ទេសខ្មាំង វាយអ្នកប្រដាល់ថៃ Kang Sak ធ្លាយក្អួត

ពេជ្រ ម្ទេសខ្មាំង វាយអ្នកប្រដាល់ថៃ Kang Sak ធ្លាយក្អួត