ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​

Doliprane TVC

ពេលនេះ​គេ​សង្កេតឃើញថា​មហាជន​បាន​ងាក​មក​ចាប់អារម្មណ៍​និង​ការតាំង​ចិត្ត​មិន​ចម្លង​បទ​ចម្រៀង ពី​បរទេស របស់​តារាចម្រៀង​ហេង ពិ​ទូ ដែល​បាន​និពន្ធ​បទ​ថ្មី​រួចហើយ​គឺ​បទ “​ទីបំផុត​” នឹង គ្រោង​ចេញ​នាពេល​ឆាប់ៗ​នេះ​ទៀត​បន្ទាប់​ពីបទ “​ទីបំផុត​” គឺ “​ស្នាម​ថើប​ចុងក្រោយ​”​។​តារាចម្រៀង សំលេងក្រអួន​ក្រអៅ លោក ពិ​ទូ ក្រោយពី​ទទួលបាន​ការគាំទ្រ​ខ្លាំង​ពីបទ Original Song(​ទំនុកច្រៀង​និង​បទ​ភ្លេង​ដោយ​ខ្លួនឯង​) “​ទីបំផុត​” មក​ឃើញថា​ទោះបីជា​ទៅ​ប្រគំ​តន្ត្រី​នៅ តាម​បណ្តា​ខេត្ត​ក្តី ក៏​តារាចម្រៀង​រូបនេះ ទទួលបាន​ជោគជ័យ​និង​មានការ​គាំទ្រ​ខ្លាំង​គួរកត់សំគាល់​។​

ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​

ដើម្បី​ជាការ​តបស្នង​ដល់​ទឹកចិត្ត​ស្រលាញ់​របស់​ទស្សនិកជន ក៏ដូចជា​អ្នកគាំទ្រ ឆ្លៀត​ពេលដែល​ទៅ​សម្តែង​នៅ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ តារាចម្រៀង​រូបនេះ បាន​សរសេរ​នៅក្នុង​សារ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ថា “​អរគុណ បងប្អូន​នៅ​ម៉ាឡៃ យប់មិញ​បានមក​គាំទ្រ​ច្រើនណាស់ អរគុណ​ពី​ចំងាយ​” ។​​ប៉ុន្តែ​អ្វីដែល​គួ​ឲ្យ​សោកស្តាយ ការតាំង​ចិត្តបាន​ធ្វើ​ឲ្យ​តារា​រូបនេះ រាង​ដកឃ្លា​ពី​ការនិពន្ធ​បទ​ថ្មី ព្រោះថា រូបគេ​កំពុង​តែមាន​ជំងឺ​ឈឺក្បាល​ខ្លាំង ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​គេ​សម្រាក​ព្យាបាល​។

ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​

​ហេង ពិ​ទូ បាន​ឲ្យ​ដឹងថា “​ខ្ញុំ​ឈឺក្បាល​មែន តាំងពី​ផ្នែក​ខាងមុខ​រហូតដល់​ខាងក្រោយ និង​នៅ​កន្លែង​សៀតផ្កា​រហូត​បង្ខំចិត្ត​ទៅ​ពេទ្យ​”​។ តារាចម្រៀង​ចាស់​ឆ្នាំ​រូបនេះ បាន​ឲ្យ​ដឹង ថា កាលពីមុន​លោក​គ្រាន់តែ​ចំណាយពេល​វេលា និង​ខួរក្បាល​សម្រាប់​សរសេរ​ទំនុកច្រៀង​ប៉ុណ្ណោះ​។ ប៉ុន្តែ​ចំពោះ Original Song បទ ” ទីបំផុត​” វិញ ត្រូវ​ចំណាយ​ពេលវេលា និង​កម្លាំងកាយ​ចិត្ត ដើម្បី​សរសេរ​ទាំង​ទំនុកច្រៀង​, ទំនុកភ្លេង និង​ធ្វើជា​វីដេអូ ដែល​ចំណាយពេល ៣ ខែ​ទើប​ចេញ​ជា​រូបរាង​ឡើង​។ ចុងក្រោយ​បណ្ដាលឱ្យ មាន​អា​ការៈឈឺ​ក្បាល​រហូត​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​។​

ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​

ទោះបីជា​យ៉ាងណា ហេង ពិ​ទូ អះអាងថា សុខភាព​លោក​បាន​វិ​វត្ត​ទៅរក​ភាព​ធម្មតា​វិញ​ហើយ​ក្រោយ​ការ​លេបថ្នាំ និង​តម​គិត​ច្រើន​តាម​បណ្ដាំ​គ្រូពេទ្យ​។ លោក​បាន វិល​ចូលប្រឡូក​ក្នុង​ការងារ​នេះ​វិញ​ដោយ​ផលិត​បទ​ចម្រៀង​ថ្មី​បន្តបន្ទាប់​ទៀត​ដែល​ធានា​ឲ្យ​មាន​គុណភាព​ប្រហែល​គ្នា​ឬ​លើសពីនេះ ដោយ សង្ឃឹមថា អាច​ក្រសោប​បានការ​គាំទ្រ​សាជាថ្មី​។ ​ ​ ​ ​ ​មហាជន​ភាគច្រើន​ចាប់ផ្ដើម​ឱ្យ​តម្លៃ​ចំពោះ​បទ​ចម្រៀង​និពន្ធ​ថ្មី​ធ្វើ​ឲ្យ​ហេង ពិ​ទូ​កាន់តែ​មានការ​ខិត ខំ​ផលិត​បទ​ចម្រៀង​ដោយ​មិន​គិតពី​ការ​ដេក​ពួន​ដើម្បី​ឲ្យ​ទទួលបាន​លទ្ធផល​ល្អ​លើស​ការរំពឹងទុក​មាន សន្ទុះ​ការគាំទ្រ​ច្រើន​លើសពី​មុន ៕ ដេវីត​

ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​

ហេង ពិ​ទូ ​ត្រៀម​ចេញ​បទ​ថ្មី ​«​ស្នាម​ថើប​ចុងក្រោយ​»​